ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ រួមដំណើរជាមួយនឹងនារីម្នាក់ទៀត បណ្តាលឲ្យរងរបួសធ្ងន់និងស្រាល ករណីគ្រោះថ្នាក់ចរាចរណ៍

 

ភ្នំពេញ៖ នៅ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីត្រង់ចំណុចគល់ស្ពានផ្នែកខាងកើតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញ។

មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកតូយូ៉តាព្រូសពណ៌ប្រផេះមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BE-2426បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងនារីម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើគេពុំដឹងថាមានបញ្ហាអ្វីនោះទេស្រាប់តែរេចង្កូតទៅបុករបាំងថ្មគល់ស្ពានអាកាស៥មករាចំពាក់កណ្ដាលយ៉ាងពេញទំហឹងបណ្តាលឱ្យបាក់អស់មួយកង់ខ្ទាតចេញពីកន្លែងដើមទៅផ្លូវខាងកើត ចំណែកឯរថយន្តបង្កវិញបានក្រឡាប់ផ្ងារជើងនិងរងរបួសបុរសជាអ្នកបើកបរម្នាក់និងនារីម្នាក់ទៀតរួមដំណើរជាមួយធ្ងន់និងស្រាលត្រូវបានរថយន្តសាមុយមន្ទីរពេទ្យឯកជនមួយកន្លែងដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទំនាក់ទំនងទៅខាងមន្ត្រីផ្នែកជំនាញចរាចរណ៍ក្រុងឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីម្ចាស់រថយន្តបង្កចូលខ្លួនដោះស្រាយនៅពេលក្រោយ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *