ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

នៅសុខៗក៏លិចមុខជនមិនស្គាល់មុខមានគ្នាចំនួន០៥នាក់ ​​ ប្រដាប់ដោយកាំបិតផ្គាក់ដេញកាប់យុវជន៣នាក់បណ្តាលឱ្យរងរបួសធ្ងន់រត់គេចខ្លួនបាត់ស្រមោល​

ខេត្ត​ពោធិ៍សាត់៖ ជនមិនស្គាល់មុខមានគ្នាចំនួន០៥នាក់ បានជិះម៉ូតូចំនួន​ ២គ្រឿង​ ប្រដាប់ដោយកាំបិតផ្គាក់​ មកធ្វើ​សកម្មភាពដេញកាប់លើយុវជនចំនួន៣នាក់បណ្តាលឱ្យរងរបួសធ្ងន់​ រួចជនដៃដល់នាំគ្នាជិះគេចខ្លួនបាត់ស្រមោល។ នេះបើយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០២២។

របាយការណ៍ដដែលបានបន្តថាកាលពីថ្ងៃទី១៥ខែឧសភាឆ្នាំ២០២២វេលាម៉ោង៨និង១០នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោបានទទួលពាក្យបណ្ដឹងពីដើមបណ្តឹងចំនួន០៣នាក់មានឈ្មោះដូចជា៖

១ឈ្មោះអូយខេមរាភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិថ្លុកដង្កោឃុំផ្ទះរ៉ុង ស្រុកតាលោសែនជ័យ។

២ឈ្មោះមាសអឿនភេទស្រីអាយុ៤១ឆ្នាំរស់នៅភូមិព្រៃកន្លង់ឃុំផ្ទះរុងស្រុកតាលោសែនជ័យ។

៣-ឈ្មោះ អេ ធូ ភេទស្រីអាយុ៣៧ឆ្នាំ​ ភូមិដង្កោឃុំផ្ទះរុងស្រុកតាលោសែនជ័យ។

ប្រភពដដែល​ បានបន្ថែមទៀតថា​​អ្នកទាំងបីនាក់បានរាយការណ៍ថា៖​ កាលពីថ្ងៃទី១៤ខែឧសភាឆ្នាំ២០២២វេលាម៉ោ១៨និង៤៦នាទីព្រលប់មានករណីជនមិនស្គាល់អត្តសញ្ញាណមួយក្រុមជិះម៉ូតូ២គ្រឿងមានគ្នាចំនួន០៥នាក់ប្រដាប់ដោយកាំបិត(ផ្គាក់)បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ125ពណ៌ខ្មៅមិនស្គាល់ស្លាកលេខសេរីឆ្នាំ២០២២និងជិះម៉ូតូម៉ាកវីនណើពណ៌មិនស្គាល់ស្លាកលេខបានជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះចំនួន០៣នាក់ជិះម៉ូតូ០២គ្រឿងនៅត្រង់ចំណុចខាងកើតស្ពានប្រឡាយព្រៃរោង ចម្ងាយប្រហែល០៥ម៉ែត្រ ស្ថិតនៅភូមិព្រៃរោង ឃុំតាលោស្រុកតាលោសែនជ័យបណ្តាលឲ្យជនរងគ្រោះទាំង០៣នាក់រងរបួសធ្ងន់។

បើ​តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកតាលោសែនជ័យ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី១៦ខែឧសភានេះថាក្រោយទទួលពាក្យបណ្តឹងកម្លាំងអធិការចំនួន០៣នាក់បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោចំនួន ០៤នាក់, កម្លាំងកងរាជអាវុធហត្ថស្រុកចំនួន០៣នាក់​ និងកម្លាំងសឹករងស្រុកចំនួន០២នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី មឿន សំអុល ឋានៈអធិការរងផែនយុត្តិធម៏ បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវពិនិត្យឃើញថាជនសង្ស័យមួយក្រុមមានគ្នាចំនួន ០៥នាក់ បានជិះម៉ូតូចំនួន ០២គ្រឿងដេញកាប់ទៅលើ ជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ចំនួន០៣នាក់ដែលមានឈ្មោះដូចជា៖ ១.ឈ្មោះសូត្រ ហុងលីភេទប្រុសអាយុ ១៨ ឆ្នាំរស់នៅភូមិថ្លុកដង្កោឃុំផ្ទះរុងបណ្ដាលឲ្យរងរបួស(ធ្ងន់)។ ២.ឈ្មោះអឿ ពិសា ភេទប្រុសអាយុ ១៨ឆ្នាំ រស់នៅភូមិព្រៃកន្លង់ឃុំផ្ទះរុងបណ្ដាលឲ្យរងរបួស(ធ្ងន់)។៣.ឈ្មោះអូយ ខេមរ៉ា ភេទប្រុសអាយុ ១៩ ឆ្នាំរស់នៅភូមិថ្លុកដង្កោឃុំផ្ទះរុងបណ្ដាលឲ្យរងរបួសស្រាល។ជនរងគ្រោះទាំង០៣នាក់ខាងលើត្រូវបានបងប្អូនក្រុមគ្រួសារនឹងគ្រូពេទ្យបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។រីឯជនសង្ស័យទាំង០៥នាក់ដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណបានជិះម៉ូតូគេចខ្លួនបាត់ទៅ។

ក្រោយកើតហេតុ​ ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត និងកំណត់អត្តសញ្ញាណដើម្បីចាប់ឃាត់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ ​

adm

Leave a Reply

Your email address will not be published. Required fields are marked *