ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ស្ទាក់ចាប់បានរថយន្ត មួយគ្រឿង ដឹកជញ្ជូនឈើប្រភេទលេខ ១សុក្រំ នៅចំណុច ភូមិរន្ទះ ឃុំទំរីង ស្រុកសណ្តាន់ តៃកុងរថយន្តដឹកជញ្ជួនឈើ បើកទ្វារឡាន រូចដាក់មេប្រូចបាត់ស្រមោល

ខេត្តកំពង់ធំ ៖ នៅយប់ ថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ ២០២៣ កម្លាំងផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ ដឹកនាំដោយ លោក ឃិន វណ្ណៈ រូមសហការ ជាមួយ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើទំរីង បានស្ទាក់ចាប់បានរថយន្ត ម៉ាក ហាយលែនឌ័រ មួយគ្រឿង ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2A 7347 ដឹកជញ្ជូនឈើប្រភេទលេខ ១សុក្រំ នៅចំណុច ភូមិរន្ទះ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

រថយន្តនេះបានដឹកឈើចេញពីតំបន់ស្មងអន អូរផ្អាវ ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ លុះមកដល់ចំណុច ភូមិរន្ទះ ឃុំទំរីង ត្រូវកម្លាំងសមត្ថកិច្ច ផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ធ្វើការស្ទាក់ចាប់ ឃើញដូច្នេះ តៃកុងរថយន្តដឹកជញ្ជួនឈើ បើកទ្វារឡាន រូចដាក់មេប្រូចបាត់ស្រមោល ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *