ព័ត៌មាន

ក្រុមហ៊ុនមេរបស់ Tiktok ផ្តួល Alibaba ចំណេញ៤០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ 

   សារព័ត៌មាន Bloomberg បានចេញផ្សាយនៅថ្ងៃពុធនេះថា ប្រាក់ចំណូលរបស់ ByteDance ដែលជាក្រុមហ៊ុនមេធំរបស់ TikTok បានកើនឡើងប្រហែល ៦០ភាគរយកាលពីឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។

 

ប្រាក់ចំណូលរបស់ក្រុមហ៊ុន ByteDance បានកើនឡើងពី ២៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដល់ ៤០ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដោយបានផ្តួលគូប្រជែងក្រុមហ៊ុនអនឡាញធំៗរបស់ខ្លួន មានដូចជា Tencent និង Alibaba។ ការកើនឡើងប្រាក់ចំណូលជិតទ្វេដងនេះ ក៏ដោយសារតែ “TikTok Shop” ដែលបានជួយ ByteDance វាយលុកចូលទៅក្នុងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកអន្តរជាតិ ទាំងនៅសហរដ្ឋអាមេរិក និងអាស៊ីអាគ្នេយ៍។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *