ព័ត៌មាន

កងពលតូចដឹកជញ្ជូនលេខ៩៩ បញ្ចេញរថយន្តជាច្រើនគ្រឿង ឆ្ពោះទៅកាន់​ព្រំដែនកម្ពុជា-ថៃ ដឹកពលករដែលបានវិលត្រឡប់មកពីថៃ

ភ្នំពេញៈ កងពលតូចដឹកជញ្ជូនលេខ៩៩ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ ៩៩ បានបញ្ចេញរថយន្តជាច្រើនគ្រឿង ឆ្ពោះទៅកាន់​ព្រំដែនកម្ពុជា-ថៃ ដើម្បីដឹកបងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ស្របទៅតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈសារពិសេសកាលពីថ្ងៃទី៦ ខឬសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យអង្គភាពដឹកជញ្ជូនរបស់កងយោធពលខេមរភូមិន្ទ ត្រូវបញ្ជូនរថយន្តបន្ថែមទៅពីខាងក្រោយដែលបានត្រៀមរៀបចំប្រមាណជា ២០០គ្រឿង ដឹកប្រជាពលរដ្ឋ និងពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ ។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បងប្អូនដែលបានធ្វើចត្តាឡីស័កនៅតាមមណ្ឌលតាមព្រំដែនកម្ពុជា ថៃ ចំនួន៧ថ្ងៃរួចមកហើយនោះ ត្រូវដឹកជញ្ជូនបងប្អូនទាំងនេះ ចូលមកកាន់ខេត្តខាងក្រោយ ប្រគល់ឲ្យខេត្តនិងរាជធានីនៅខាងក្រោយ ដើម្បីបន្តធ្វើចត្តាឡីស័កនៅខាងក្នុង។ ធ្វើបែបនេះ ដើម្បីឲ្យបងប្អូនដែលមានមណ្ឌលចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា ថៃ មានទីកន្លែងសម្រាប់ឲ្យបងប្អូនដែលវិលមកកំពុងស្នាក់នៅត្រើយម្ខាងព្រំដែនចូលមកធ្វើចត្តាឡីស័កជំនួសកន្លែននោះ។ ក្រៅពីការរៀបចំបែបនេះ វិធីនេះគឺជាវិធីដែលត្រូវតែឲ្យកងកំម្លាង ពិសេសផ្នែកកងទ័ពដែលទទួលបន្ទុកដឹកជញ្ជូនបង្កើនរថយន្តហើយរៀបចំការដឹកជញ្ជូនបងប្អូនដែលធ្វើចត្តាឡីស័កបាន៧ថ្ងៃរូចមកហើយ ត្រូវបញ្ជូនរថយន្តដឹកបងប្អូនទាំងនេះមកកាន់ខេត្ត រាជធានី នៅខាងក្រោយ។ … ក្នុងករណីដែលបងប្អូនមកលើសហួសការកំណត់ គឺត្រូវតែអនុវត្តនៅរបៀបមកដល់ធ្វើតេស្តភ្លាមហើយដឹកជញ្ជូនបងប្អូនទាំងនោះចូលមកកាន់ខេត្តខាងក្នុងតែម្តង ដើម្បីយកមកធ្វើចត្តាឡីស័កនៅខាងក្នុង ដូច្នេះបញ្ហានេះវាបានក្លាយជាបញ្ហាបន្ទាន់សម្រាប់ឲ្យមន្ត្រីរបស់យើងធ្វើនូវកិច្ចការងារនេះជាបន្ទាន់ទាំងខងាមុខ និងទាំងខាងក្រោយ”។
សម្តេចចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ដែលជាមន្ត្រីទទួលចុះជួយចំពោះខេត្ត រាជធានី ជួយឧបត្ថម្ភនិងមើលការខុសត្រូវទៅលើបញ្ហានេះ រួមចំណែកជាមួយខេត្ត ដើម្បីគ្រប់គ្រងស្ថានភាពកូវីដ១៩ តាមរយៈអ្នកដែលមាននៅខាងក្នុងហើយស្រេច និងអ្នកដែលបានទើបវិលត្រឡប់មកពីថៃ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *