Related Articles
ថ្ងៃទី២ កងពលតូចលេខ៧០ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចំនួន០៦ទីតាំង សរុបចំនួន ៦.៤៥២នាក់
(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ គឺជាថ្ងៃទី២ ដែលកងពលតូចលេខ៧០ បានរៀបចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋទាំង៦ទីតាំង សរុប ៦.៤៥២នាក់ (ស្រី៣.៤៥៦នាក់ និងប្រុសចំនួន ២.៩៩៦នាក់) ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។ សូមជម្រាបថា ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋទាំង ០៦ទីតាំងនេះ មានដូចជា៖ * ទី១៖ សង្កាត់ស្ទឹងមានជ័យ១ (សាលាបឋមសិក្សាសឡា) * ទី២៖ សង្កាត់ស្ទឹងមានជ័យ២ (សាលាបឋមសិក្សាស្ទឹងមានជ័យ) * ទី៣៖ សង្កាត់ស្ទឹងមានជ័យ៣ (បុរី លឹង ឈាងហាក់) * ទី៤៖ សង្កាត់ចោមចៅ១ (សួនកាណាឌីយ៉ា ផ្លូវវេងស្រេង) * ទី៥៖ សង្កាត់ចោមចៅ២ (សាលាបឋមសិក្សាគោកបញ្ជាន់) * ទី៦៖ សង្កាត់ចោមចៅ៣ (ទីបញ្ជាការកងពលតូចលេខ៧០)។ សូមបញ្ជាក់ថា យោងតាមបទបញ្ជារបស់ សម្តេចមហាសេនាតេជោ ហ៊ុន […]
សេចក្តីបកស្រាយបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន ទាក់ទងទៅនឹងហ្វេសបុកផេកមួយឈ្មោះថា Khmer Plus ដែលបានឡាយព័ត៌មានមិនពិតបំពុលបរិយាកាសសង្គម
ថាម្ចាស់ផ្ទះជួលមួយកន្លែងនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សូីកែវ បានចាក់សោរមិនឲ្យអ្នកជួលជាច្រេីននាក់ចេញក្រៅបន្ទប់ ហេីយបានឡាយថាម្ចាស់ផ្ទះលក់ទំនិញថ្លៃ១ជា២ដល់អ្នកជួលបន្ទប់ទាំងនោះទៀតផង បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយអជ្ញាធរសង្កាត់បានចុះដល់ទីតាំងជាក់ស្តែង ហេីយបានធ្វេីការសាកសួរម្ចាស់បន្ទប់ជួល គាត់បានបញ្ជាក់យ៉ាងច្បាស់ថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការចុះណែនាំផ្ទាល់របស់អជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថាទីតាំងផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅទីនេះមិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅផ្ទះនោះទេ បេីសិនជាមិនមានការចាំបាច់ ។ ដេីម្បីឆ្លេីយតបទៅនឹងការឡាយព័ត៌មានខុសពីការពិតនេះ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៥:០០នាទី ប្រជាពលរដ្ឋចំនួន ៥រូបតំណាងឲ្យប្រជាពលរដ្ឋទាំងអស់ដែលបានជួលបន្ទប់ដូចមានទីតាំងបានបញ្ជាក់ជូនខាងលេី បានចូលខ្លួនមកធ្វេីការបំភ្លឺ និងបកស្រាយជូនប្រជាពលរដ្ឋទាំងអស់ដោយបានថតវីដេអូខ្លី ដេីម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋទាំងអស់បានជ្រាបច្បាស់ថា ការឡាយរបស់ផេក Khmer Plus គឺខុសពីការពិតទាំងស្រុង ជាការឡាយក្នុងគោលបំណងអាក្រក់បំពុលបរិយាកាសសង្គម ជាក់ស្តែងម្ចាស់បន្ទប់គាត់អនុវត្តបានយ៉ាងត្រឹមត្រូវតាមការណែនាំរបស់អជ្ញាធរមូលដ្ឋាន ហេីយអ្នកជួលបន្ទប់ក៏បានបញ្ជាក់បន្ថែមថា បេីមានបញ្ហាសុខភាព ឬកិច្ចការចាំបាច់ណាមួយក៏ម្ចាស់បន្ទប់ជួលគាត់រាយការណ៍ទៅអជ្ញារមូលដ្ឋានដេីម្បីសុំការអនុញ្ញាតឲ្យចេញដែរ តំណាងអ្នកជួលបន្ទប់បានបញ្ជាក់បន្ថែមថា ហេីយក៏មិនមានការលក់បន្លែ ត្រី សាច់ ក្នុងតម្លៃខ្ពស់ទ្វេរដង ដូចសារព័ត៌មាននោះបានឡាយនោះទេ ។ សូមចូលរួមផ្សព្វផ្សាយតែព័ត៌មានពិត និងសហការដេីម្បីលុបបំបាត់ព័ត៌មានមិនពិត ៕ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ កំពុងតែស្វែងរកម្ចាស់ផេកនេះដេីម្បីចូលខ្លួនមកបំភ្លឺលេីករណីឡាយព័ត៌មានមិនពិតនេះផងដែរ ៕
លោកឃួង ស្រេង គ្រោងនឹងធ្វើការជួសជុលមហាវិថីឈ្នះឈ្នះប្រវែងជាង៧គីឡូម៉ែត្រ ឱ្យហើយនៃការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ខាងមុខនេះ
រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើការជួសជុលកំណាត់មហាវិថីឈ្នះឈ្នះ ដែលមានប្រវែងជាង៧គីឡូម៉ែត្រ ឡើងវិញ ដើម្បីសម្រួលចរាចរណ៍ និងលើកសោភ័ណភាពរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់ស្អាត ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ខាងមុខនេះ។ ក្នុងកិច្ចប្រជុំលើគ្រោងនៃការជួសជុលកំណាត់មហាវិថីឈ្នះឈ្នះនេះ នៅព្រឹកថ្ងៃទី ២០ ខែកក្កដានេះជាមួយមន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមានប្រសាសន៍លើកឡើងថា៖ កំណាត់មហាវិថីឈ្នះឈ្នះ ត្រូវតែជួសជុលឡើងវិញឱ្យស្អាត ជាមួយនិងការរៀបចិញ្ចឹមផ្លូវ សួន និងការដាក់ប្រព័ន្ធលូសងខាងផ្លូវផងដែរ ហើយគម្រោងនេះត្រូវតែធ្វើអោយបានលឿន ពោលគឺត្រូវតែរួចរាល់នៅមុន ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣។ លោកឃួង ស្រេង បានជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវជួសជុលផ្លូវនេះប្រកបដោយសោភណ្ឌភាព និងត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ជាមួយនិងការដាក់លូ ដែលអាចអោយទឹកហូរ មិនមានដក់លើផ្លូវ។ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានមានប្រសាសន៍បញ្ជាក់អោយដឹងថា៖ កំណាត់មហាវិថីឈ្នះឈ្នះ ដែលត្រូវជួសជុលឡើងវិញនេះ មានប្រវែង ៧៣៤០ម៉ែត្រ ដោយចាប់ពីផ្លូវជាតិលេខ៦Aរហូតដល់ស្ពានព្រែកព្នៅ។ ចំពោះការជួសជុសត្រូវចាក់បេតុងឆ្អឹងដែកកម្រាស់២០សង់ទីម៉ែត្រ ទទឹង១៨ម៉ែត្រ រួចអ៊ុតកៅស៊ូ(AC) ពីរស្រទាប់មានកម្រាស់៨០មីលីម៉ែត្រ។ដាក់លូជ្រុងទំហំ២ម៉ែត្រ x ២ម៉ែត្រ ម្ខាងផ្លូវមានប្រវែងសរុប៧៥៩០ម៉ែត្រ (ខាងស្តាំដៃ គិតចាប់ពីគល់ស្ពានព្រែកព្នៅ ដល់ផ្លូវជាតិលេខ៦A ដាក់លូមូលមុខកាត់១ម៉ែត្រ ម្ខាងផ្លូវ […]