ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សកាន់អំណាច ដែលទទួលអម្រែកបម្រើប្រជាពលរដ្ឋ

កំពង់ចាម : ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សកាន់អំណាច ដែលទទួលអម្រែកភារកិច្ចបម្រើប្រជាពលរដ្ឋ។
ដូច្នេះសូមគណបក្សមូលដ្ឋានបន្តសហការជាមួយក្រុមការងារគណបក្សគ្រប់យន្តការក្នុងនាមជាកម្លាំងសរុបរបស់បក្សខិតខំបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អជាប់ជាប្រចាំនិងអស់លទ្ធភាពដោយកំណត់អាយុជីវិតនិងជីវភាពរបស់ប្រជាជនជាកត្តាអាទិភាពចម្បង,បន្តចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន,បន្តលើកតម្កើងសិទ្ធិសេរីភាពប្រជាជន,និងបន្តថែរក្សាសុខសន្តិភាពនិងស្ថិរភាពដើម្បីនិន្តរភាពជាតិ។
ក្នុងពិធីប្រកាសទទួលស្គាល់យុវជន ជាសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ ខេត្តកំពង់ចាម ថ្ងៃទី០២ខែមេសាឆ្នាំ២០២២ឯកឧត្តមហ៊ុនម៉ាណែតសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលនិងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលបានថ្លែងបន្តថាសូមសមាជិកសមាជិកាបក្សទាំងអស់មានមោទនភាពចំពោះមហាគ្រួសារមួយនេះ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខនិងសូមបន្តចូលរួមជួយសង្គមជួយសហគមន៍ជួយគ្រួសារទោះជាក្នុងលក្ខណៈបុគ្គលក្តីឬជាក្រុមក្តីជាពិសេសសមាជិកសមាជិកាបក្សទាំងអស់ក៏ត្រូវដើរតួនាទីផងដែរនៅក្នុងការជំរុញផ្សព្វផ្សាយសមិទ្ធផលរបស់បក្ស និងការពារកិត្តិយស និងសច្ចភាពរបស់បក្ស។
ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះនៅក្រោមការខិតខំប្រឹងប្រែងនិងបូជាលះបង់របស់មន្ត្រីបក្សជាច្រើនជំនាន់គឺគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យនិងសមិទ្ធផលយ៉ាងធំធេងលើការដឹកនាំនាវាកម្ពុជាមកដល់ចំណុចនេះ។
តទៅមុខទៀតគណបក្សមួយនេះនឹងកាន់តែរឹមាំនិងមានសមាជិកកាន់តែច្រើនបន្ថែមទៀតដែលទាំងនេះគឺជាកម្លាំងចិត្តដ៏មានថាមពលសម្រាប់ការបន្តបំពេញតួនាទី និងភារកិច្ចរបស់យើង។
ក្រៅពីនោះលោកសូមអបអរសាទរចំពោះការចូលរួមរបស់យុវជនយុវនារីជាសមាជិកថ្មីនៅក្នុងមហាគ្រួសារដ៏កក់ក្តៅនៃគណបក្សប្រជាជនកម្ពុជា។ នៅក្នុងសង្គមប្រជាធិបតេយ្យកម្ពុជាយើងមានគណបក្សនយោបាយច្រើនដោយក្នុងនេះមហាគ្រួសារគណបក្សប្រជាជនកម្ពុជាគឺជាគ្រួសារធំជាងគេដែលមានសមាជិកជាយុវជនជាង៣លាននាក់នៅទូទាំងប្រទេស។សំខាន់ជាងនេះគឺយើងជាគ្រួសារដែលមានគុណបំណាច់និងស្នាដៃយ៉ាងធំធេងនៅក្នុងការបម្រើ និងការពារជាតិ និងប្រជាជន ដោយស្មោះត្រង់ និងដោយគ្មានការបែងចែករើសអើង។
ជាក់ស្តែងថ្នាក់ដឹកនាំសមាជិកសមាជិកាគ្រួសារមួយនេះបានចូលរួមនៅក្នុងបុព្វហេតុជាតិជាច្រើនទៅតាមដំណាក់កាលផ្សេងៗនៃប្រវត្តិសាស្ត្រជាអាទិ៍ការរំដោះប្រជាពលរដ្ឋចេញពីរបបប៉ុលពត,ការសម្រេចបាននូវសុខសន្តិភាពពេញលេញជូនជាតិតាមរយៈនយោបាយឈ្នះឈ្នះហើយក្នុងរយៈពេលជាង០២ ឆ្នាំចុងក្រោយនេះគឺអាយុជីវិតប្រជាជនខ្មែររាប់លាននាក់ត្រូវបានសង្គ្រោះនិងការពារឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺកូវីដ-១៩ ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *