ព័ត៌មាន

វត្តទាំង១៧ក្នុងស្រុកចន្ទ្រា និងក្រុងបាវិតនៃខេត្តស្វាយរៀងបានទទួលទេយ្យវត្ថុ បច្ច័យ និងទៀនព្រះវស្សារបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិ វឌ្ឍនា ប៊ុន ស៊ាងលី

(ស្វាយរៀង)៖ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ណែនាំឱ្យលោក ជិន ប៊ុនធឿន រួមជាមួយក្រុមការងារជាតំណាង នាំយកទេយ្យវត្ថុមួយចំនួនធំ និងបច្ច័យ ព្រមទាំងទៀនព្រះវស្សាវេរប្រគេនព្រះសង្ឃនៅតាមវត្តចំនួន១៧ ស្ថិតនៅក្នុងស្រុកចន្ទ្រា និងក្រុងបាវិត ដែលជាតំបន់ដាច់ស្រយាលតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម និងក្រុងបាវិតនៃខេត្តស្វាយរៀង នាថ្ងៃទី២៤ និង២៥ ខែកក្កដា ឆ្នាំ២០២១។
ឆ្លៀតក្នុងឱកាសនោះ លោក ជិន ប៊ុនធឿនបាន សំណេះសំណាល និងពាំនាំយកនូវការផ្តាំផ្ញើរ សួរសុខ ទុក្ខពីសំណាក់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជូនដល់ពុកម៉ែ បងប្អូន លោកតា លោកយាយថា ប្រទេសកម្ពុជាយើង រដ្ឋាភិបាលបានរឹតបន្តឹងនូវវិធានការការទប់ស្កាត់ការឆ្លងរីករាល ដាលជំងឺកូវីដ-១៩ សូមអោយប្រជាពលរដ្ឋកម្ពុជាមេត្តាចូលអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ដោយបង្កើនការ យកចិត្តទុកដាក់ថែរក្សាសុខភាពប្រចាំថ្ងៃ ដើម្បីការពារពីជំងឺឆ្លងកូវីដ-១៩ ដូចជាការលាងដៃជាប់ជាប្រចាំ និងពាក់ម៉ាស់ពេទ្យ ឬក្រម៉ានៅកន្លែងមានមនុស្សជួបជុំគ្នាច្រើន ។ លោក បានបន្ថែមថា បើមានបងប្អូន កូន ចៅដែលទើបមកពីបរទេសត្រូវបញ្ជូនពួកគាត់ដាក់ដាច់ដោយឡែករយៈ ១៤ថ្ងៃសិនមុនអោយចូលរស់នៅជាមួយគ្នា ។
បញ្ជីឈ្មោះបណ្តាវត្តទាំង ១០ក្នុងស្រុកចន្ទ្រាមានដូចជា៖
១-វត្តចំបក់ធំ ក្នុងភូមិដីក្រហម ឃុំមេសថ្ងក ស្រុកចន្រ្ទា
២-វត្តជ័យឧត្តម ក្នុងភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្រ្ទា
៣-វត្តព្រះអង្គថ្លា ក្នុងភូមិចន្ទ្រា ឃុំចន្ទ្រា ស្រុកចន្រ្ទា
៤-វត្តបារាយណ៍ ក្នុងភូមិបារាយណ៍ ឃុំមេសរថ្ងក ស្រុកចន្រ្ទា
៥-វត្តអង្គរំដេញ ក្នុងភូមិក្បាលកោះ ឃុំសំរោង ស្រុកចន្រ្ទា
៦-វត្តសាង្សាមី ក្នុងភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្រ្ទា
៧-វត្តទីបារាម ក្នុងភូមិកោះឬស្សី ឃុំទួលស្តី ស្រុកចន្រ្ទា
៨-វត្តព្រៃគគីរដួច ក្នុងភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្រ្ទា
៩-វត្តព្រៃខ្លូត ក្នុងភូមិត្រពាំងដៀលើ ឃុំច្រេស ស្រុកចន្រ្ទា
១០-កោះដូនសយ ក្នុងភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្រ្ទា
ហើយវត្តចំនួន ០៧ទៀតក្នុងក្រុងបាវិតមានរាយនាមដូចខាងក្រោម៖
១-វត្តអម្ពវ័ន ក្នុងភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត
២-វត្តមហានិគ្រោធការាម ក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត
៣-វត្តពោធិ៍រង្សី ក្នុងភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត
៤-វត្តកន្សៃរាជ ក្នុងភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត
៥-វត្តស្វាយកណ្តាល ក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត
៦-វត្តព្រៃអង្គុញ ក្នុងភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត
៧-វត្តពោធិ៍ថ្មី ក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត
ទេយ្យវត្ថុដែលវេរប្រគេនក្នុងវត្តនីមួយៗរួមមាន:
១-អង្ករ ចំនួន ១តោន ស្មើនឹង ១០០០គីឡូ
២-ត្រីខ ចំនួន ០១កេស ស្មើ ១០០កំប៉ុង
៣-មី ចំនួន ៥កេសធំ ស្មើ ៣០កេសតូច
៤-ត្រីងៀត ១០ គីឡូ
៥-សាច់ក្រក់ ១០ គីឡូ
៦-សាច់ជ្រូកផាត់ ១០ គីឡូ
៧-ទឹកដោះគោខាប់ ២កេស ស្មើ ៩៦កំប៉ុង
៨-កាហ្វេ ចំនួន ៥កញ្ចប់ធំ ស្មើ ២៥០កញ្ចប់តូច
៩-តែ ២គីឡូ
១០-ស្ករស ២៥ គីឡូ
១១-អំបិល ២៥ គីឡូ
១២-ប៊ីចេង ១០ គីឡូ
១៣-ទឹកត្រី ៥យួរ ស្មើ ៣០ដប
១៤-ទឹកស៊ីអ៉ីវ ៥យួរ ស្មើ ៣០ដប
១៥-សាប៊ូដុំ ៣០ដុំ
១៦-ច្រាស និងថ្នាំដុសធ្មេញ ១០០ឈុត
១៧-វីតាមីនសេ ១០ប្រអប់
១៨-ប្រេងកូឡា ០៥ដុំ ស្មើ ៦០ដប
១៩-ប្រេងខ្យល់ ០៥ដុំ ស្មើ ៦០ដប
២០-ម៉ាស់ ២០ប្រអប់ ស្មើនឹង ១០០០ម៉ាស់
២១-អាល់កុលសម្លាប់មេរោគ ០៤កាន ស្មើ ១២០លីត្រ
២២-ដបដាក់អាល់កុល 500ml ៤ដប
២៣-ដបសម្រាប់អាល់កុល ១០ដប
២៤-ស្លាដក់ ២១០អង្គ
២៥-ទៀនវស្សា ០១គូរក្នុងមួយវត្ត
២៦-ថវិកា ២លានរៀលក្នុងមួយវត្ត ។
ដោយឡែកបណ្តាវត្តទាំង ១០ ស្ថិតក្នុងស្រុកចន្ទ្រាមានសាលាពុទ្ធិកសិក្សាច្រើន ដែលមានព្រះសង្ឃកំពុងគង់សិក្សានៅតាមបណ្តាវត្តទាំងនោះ ទើបវេរប្រគេនមីចំនួន ១០កេសធំក្នុងមួយវត្តៗ ។
ហើយក្រុមការងារក៏បានចែកជូនលោកយាយ លោកតា គណៈកម្មការវត្តចំនួន ៣៥៤នាក់ ដោយម្នាក់ៗទទួលបាន ឃីដ ០១ ដែលក្នុងនោះមានដូចជា:
១-ខោអាវ ០១ ឈុត
២-ក្រម៉ា ចំនួន ០១
៣-ច្រាស និងថ្នាំដុសធ្មេញ ០១ ឈុត
៤-សាប៊ូ ០១ដុំ
៥-ថ្នាំពេទ្យ ០១ប្រអប់
៦-អាល់កុលសម្រាប់មេរោគ ០១ដបតូច
៧-ម៉ាស់ ១០ ម៉ាស់
៨-សារ៉ុង ០១
៩-ប្រេងកូឡា ០១ដប
១០-ប្រេងខ្យល់ ០១ ដប
សូមបញ្ជក់ផងដែរថា ការវេរប្រគេនទេយ្យវត្ថុ និងទៀនចំណាំព្រះវស្សានេះធ្វើឡើងជាច្រើនលើកមកហើយដើម្បីចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ហើយវេរប្រគេនទៅតាមវត្តអារាមនៅតាមតំបន់ដាច់ស្រយាល វត្តអារាមតាមបណ្តាយបន្ទាត់ព្រំដែន ជាពិសេសទីអារាមដែលកំពុងប្រឈមនឹងការខ្វះខាតកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ ។
+3
57
1 Comment
5 Shares
Like

 

Comment
Share
adm

Leave a Reply

Your email address will not be published. Required fields are marked *