ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ក្រសួងទេសចរណ៍ ណែនាំម្ចាស់អាជីវកម្ម និងអ្នកផ្តល់សេវាកម្ម កំណត់តម្លៃផលិតផលឱ្យបានសមរម្យក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ

ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នឹងចូលមកដល់នៅពាក់កណ្តាលខែតុលាខាងមុខនេះ ក្រសួងទេសចរណ៍ បានណែនាំឱ្យមន្ទីរទេសចរណ៍រាជធានីខេត្តធ្វើការសហការជាមួយនឹងអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផល អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យផងដែរ។

ការណែនាំនេះត្រូវបានធ្វើឡើងដោយលោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក សុខ សូកេន តាមរយៈសារាចរណែនាំដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ។

លោកបានបញ្ជាក់ថា ៖ «រាល់ថ្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឱ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីជម្រាបជូនភ្ញៀវឱ្យបានដឹងជាមុន ចៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។

adm

Leave a Reply

Your email address will not be published. Required fields are marked *