ព័ត៌មាន

ជំនន់ទឹកភ្លៀង កំពុងជន់លិចនៅតំបន់មួយចំនួន ក្នុងក្រុងប៉ោយប៉ែត

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ រួមជាមួយថ្នាក់ដឹកនាំខេត្ត លោកអភិបាលក្រុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជារការកងកម្លាំងចម្រុះចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៥ ខែកញ្ញានេះ។
ខណៈពេលនេះជំនន់ទឹកភ្លៀងបានជន់លិចតំបន់មួយចំនួន តំបន់វាលទំនាប បេីក្នុងករណីមានភ្លៀងធ្លាក់នៅបន្តបទៀតជំនន់ទឹកភ្លៀងនិងកេីនឡេីងធ្វេីអោយប៉ះពាល់ដល់ប្រជាពលរដ្ឋដែររស់នៅក្នុងក្រុងប៉ោយប៉ែតផងដែរ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ទោះបីកម្លាំងមួយចំនួន កំពុងបំពេញប្រតិបត្តិការ នៅតាមបន្ទាត់ព្រំដែន និងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋដែលនៅសេសសល់ដើម្បីបិទបញ្ចប់យុទ្ធនាការក៏ដោយ កម្លាំងដែលត្រៀមអន្តរាគមន៍ក្នុងទីតាំង គឺត្រៀម២៤លើ២៤ម៉ោង គ្រប់បណ្តាគោលដៅឈរជើង សម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗផងដែរ ដើម្បីឆ្លេីយតបទៅនឹងសំណូមពរពីអាជ្ញាធរក្នុងមូលដ្ឋាន បានទាន់ពេលវេលា ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *