Related Articles
លោក ជិន ម៉ាលីន៖ ការប្រើប្រាស់ប្រព័ន្ធស្កែន QR Code ទប់ស្កាត់កូវីដ គ្មានការរំលោភសិទ្ធិឯកជនឡើយ
អ្នកជំនាញ សិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិចំនួន២រូប បានផ្ញើរលិខិតមួយច្បាប់ជូនទៅរាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការអភិវឌ្ឍប្រព័ន្ធQR Code ដែលមានឈ្មោះថា «បញ្ឈប់ជម្ងឺកូវីដ» ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩។ អ្នកជំនាញទាំង២រូបបានសម្តែងកង្វល់ថា ប្រព័ន្ធ QR Code អាចនឹងរំលោភលើសិទ្ធិឯកជន និងសុខភាព ព្រោះថាសេចក្ដីប្រកាសនេះ មិនបង្ហាញយុទត្តិកម្មស្របច្បាប់ ឬនិយាយ លម្អិតអំពីវិធានការណ៍ទាំងឡាយណាដែល មានស្រាប់ដើម្បីការពារឯកជនភាព និងទិន្នន័យរបស់បុគ្គលឡើយ។ ទោះយ៉ាងណា ឆ្លើយតបចំពោះការលើកឡើងដោយចោទប្រកាន់បែបនេះ លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកថាការលើកឡើងបែបនេះ មិនត្រឹមត្រូវនោះទេ។ មិនត្រឹមត្រូវ ដោយលោកថា ប្រហែលជាមន្ត្រីជំនាញសិទ្ធិមនុស្សUNពីរនាក់នេះ អាចមិនយល់ច្បាស់ពីលក្ខខណ្ឌនៃការប្រើប្រាស់ QR Code ដើម្បីទប់ស្កាត់ករណីឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩។ បើតាមលោក ជិន ម៉ាលីន ករណីនេះ មិនមែនជាការរំលោភសិទ្ធិឯកជនទេ ប៉ុន្តែការដាក់ឱ្យប្រើប្រាស់ QR Code នេះ គឺធ្វើឡើងដោយការស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំឡើយ ហើយជាការចូលរួមទប់ស្កាត់ជម្ងឺកូវីដ-១៩ ដែលវិធានការនេះ គឺដាក់ឱ្យប្រើប្រាស់បណ្ដោះ អាសន្នតែប៉ុណ្តោះ។ គួររំលឹកថា ក្នុងគោលដៅបន្តអនុវត្តនូវវិធានការបង្ការ និងទប់ស្កាត់ហានិភ័យ នៃការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ […]
Tesla គ្រោងបញ្ឈប់បុគ្គលិកបណ្តោះអាសន្នប្រមាណ ៣០០នាក់បន្ថែមទៀត
ប្រភពពីគេហទំព័រអាឡឺម៉ង់ Business Indsider បានរាយការណ៍មកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Tesla គ្រោងនឹងបញ្ឈប់បុគ្គលិកបណ្តោះអាសន្នចំនួន ៣០០នាក់បន្ថែមទៀត នៅរោងចក្រអាល្លឺម៉ង់របស់ខ្លួន មានទីតាំងនៅជិតទីក្រុងប៊ែឡាំង ដែលជាផ្នែកមួយនៃផែនការកាត់បន្ថយបុគ្កលិកជាសកល។ នេះបើយោងតាមការចេញផ្សារដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ យោងតាមរបាយការណ៍ចេញផ្សាយបានគូសបញ្ជាក់ថា Tesla នឹងចាប់ផ្តើមបញ្ឈប់បុគ្គលិកនៅដើមសប្តាហ៍ក្រោយនេះតែម្តង។ បច្ចុប្បន្ននេះ Tesla មានបុគ្គលិកសរុបប្រហែល ១២,៥០០នាក់ នៅរោងចក្ររបស់ខ្លួននៅ Gruenheide ប្រទេសអាល្លឺម៉ង់ ដោយឡែកចំពោះព័ត៌មានលម្អិតផ្សេងទៀតអំពីការបញ្ឈប់នេះ ប្រភពនៅមិនទាន់ទទួលបានការអត្ថាធិប្បាយលម្អិតពីក្រុមហ៊ុនយក្សនៅឡើយនោះទេ។
អភិបាលខេត្តបានដឹកនាំក្រុមការងារ ថ្នាក់ដឹកនាំខេត្តចម្រុះចុះត្រួតពិនិត្យផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាបដែលបានស្ថាបនារួចរាល់
ខេត្តសៀមរាប ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីក្រុមការងារបច្ចេកទេសបានសាងសង់និងរៀបចំប្រព័ន្ធលូ បំពាក់ភ្លើងបំភ្លឺ ដាក់កាមេរ៉ាសុវត្ថិភាព និងភ្លើងសញ្ញាចរាចរណ៍រួចរាល់១០០%ហើយនោះ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោកទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យផ្លូវទាំង៣៨ខ្សែដែលបានបំពាក់ភ្លើងបំភ្លឺ កាមេរ៉ាសុវត្ថិភាព និងភ្លើងសញ្ញាចរាចរណ៍។ លោកអភិបាលខេត្តបានមានប្រសាសន៍ថាក្រោយពីសាងសង់ផ្លូវហើយរួចរាល់ក្រុមការងារបានសម្អាតបរិស្ថានរៀបចំតុបតែងកែលម្អបន្ថែមទៀតដើម្បីលើកកម្ពស់សោភណភាពទីក្រុងឱ្យស័ក្តិសមជាទីក្រុងទេសចរណ៍វប្បធម៌និងប្រវត្តិសាស្ត្រដើម្បីជាភាពទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើងហើយឆ្នាំនេះខេត្តសៀមរាបនឹងរៀបចំពិធីសង្ក្រាន្តសៀមរាប ដែលនឹងត្រូវរៀបចំទៅលើពីរទីតាំង គឺ ទី១- នៅក្នុងក្រុងសៀមរាប ទី២នៅប្រាសាទចៅសាយចៅទេវតា ដែលមានកម្មវិធីជាច្រើន រួមមាន កម្មវិធីជិះទូកកម្សាន្ត មានកម្មវិធីពិព័រណ៍ម្ហូបអាហារផ្សារបណ្តែតទឹកតន្រ្តីស្គរដៃការសម្តែងសិល្បៈនៅលើផែទឹកនិងការប្រគំតន្រ្តីខ្នាតយក្សពីរកន្លែងដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២១៦ខែមេសាឆ្នាំ២០២២ខាងមុខនេះ។ លោកបានបន្តថា ផ្លូវទាំងនេះជាសរសៃឈាមដ៏រស់រវេីកក្នុងការបង្កេីនសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារបានមួយចំណែកទៀតផងដែរ។ ទន្ទឹមនឹងនេះលោកអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវទាំង៣៨ខ្សែ ក៏ដូចជាសាធារណជនទាំងអស់សូមចូលរួមថែរក្សាអនាម័យបរិស្ថាន សោភណភាព ពិសេសសូមកុំយកចិញ្ចើមផ្លូវធ្វើជាចំណត ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ហើយអាចនឹងធ្វើឱ្យមានការខូចខាតដល់សំណង់ដែលរៀបចំរួចរាល់ផងដែរ។ ក្នុងនាមប្រជាពលរដ្ឋលោកអភិបាលខេត្តសូមពាំនាំនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់ផ្លូវ ៣៨ខ្សែ ប្រវែង១០៦,៤២៤គីឡូម៉ែត្រ ដែលជាចំណងដៃដ៏ថ្លៃថ្លាសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ហើយផ្លូវនេះត្រៀមនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕