ព័ត៌មាន

Tesla គ្រោងបញ្ឈប់បុគ្គលិកបណ្តោះអាសន្នប្រមាណ ៣០០នាក់បន្ថែមទៀត

ប្រភពពីគេហទំព័រអាឡឺម៉ង់ Business Indsider បានរាយការណ៍មកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Tesla គ្រោងនឹងបញ្ឈប់បុគ្គលិកបណ្តោះអាសន្នចំនួន ៣០០នាក់បន្ថែមទៀត នៅរោងចក្រអាល្លឺម៉ង់របស់ខ្លួន មានទីតាំងនៅជិតទីក្រុងប៊ែឡាំង ដែលជាផ្នែកមួយនៃផែនការកាត់បន្ថយបុគ្កលិកជាសកល។ នេះបើយោងតាមការចេញផ្សារដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

 

យោងតាមរបាយការណ៍ចេញផ្សាយបានគូសបញ្ជាក់ថា Tesla នឹងចាប់ផ្តើមបញ្ឈប់បុគ្គលិកនៅដើមសប្តាហ៍ក្រោយនេះតែម្តង។ បច្ចុប្បន្ននេះ Tesla មានបុគ្គលិកសរុបប្រហែល ១២,៥០០នាក់ នៅរោងចក្ររបស់ខ្លួននៅ Gruenheide ប្រទេសអាល្លឺម៉ង់ ដោយឡែកចំពោះព័ត៌មានលម្អិតផ្សេងទៀតអំពីការបញ្ឈប់នេះ ប្រភពនៅមិនទាន់ទទួលបានការអត្ថាធិប្បាយលម្អិតពីក្រុមហ៊ុនយក្សនៅឡើយនោះទេ។

adm

Leave a Reply

Your email address will not be published. Required fields are marked *