ព័ត៌មានសន្តិសុខសង្គម

ចោរលួចឆ្លងខេត្តម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបាននិងប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់

————
-ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង​១៦​និង៤០នាទី ចំណុចក្រុមទី៤ ភូមិស្ទឹងចក ឃុំព្រៃ​តូច ស្រុកមោ ងឫស្សី ខេត្តបាត់ដំបង មានករណី​លួច(ម៉ូតូ)មួយកើតឡើងដែលករណីនេះបានបង្កដោ​យជនសង្ស័យម្នាក់ បានលួចយកម៉ូតូចំនួន​០១គ្រឿងម៉ាកហុងដាទ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០​០៨ ពាក់ស្លាកលេខបាត់ដំបង1D-2664 លេខ​ម៉ា​ស៊ីនND125ME-8290841 ជារបស់ជនរងគ្រោះឈ្មោះ គាម ថូយ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ក្នុងខណៈដែ​ល​ ជនរងគ្រោះបញ្ឈរម៉ូតូទុកនៅខាងមុខផ្ទះរប​ស់ខ្លួន។
ក្នុងពេលជនសង័្សយកំពុងធ្វើសកម្មភាពនេះក៏​ស្រាប់តែជនរងគ្រោះបានឮសូរសម្លេងម៉ូតូរបស់គាត់ ហើយគាត់បានអើតមើលតាមបង្អួច ក៏បានឃើញជនសង័្សយម្នាក់កំពុងជិះយក ម៉ូតូរបស់គាត់ចេញទៅ ឃើញដូចនេះគាត់បានស្រែកឆោឡោឡើង និងដេញតាមជនសង័្សយខាងលើ ពេលជនសង័្សយជិះម៉ូតូចេញទៅមុខមិនរួចដោ​យសារជាប់នឹងរបងផ្ទះ ក៏ផ្តួលទំលាក់ម៉ូតូចោល និងត្រូវបានម្ចាស់ព្រមទាំងប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនបាននិងដកហូតម៉ូតូមកវិញ ហើយពេលបន្ទាប់មកបានរាយការណ៍ជូនសមត្ថកិច្ចនគរបាល​ប៉ុស្តិ៍រដ្ឋបាលក៏ដូចជានគរបាលស្រុកមោងឫស្សីដើម្បីឃាត់ខ្លួនស្រាវជ្រាវ ។
តាមរយៈការស្រាវជ្រាវបានឱ្យដឹងថាជនសង័្ស​យ​ដែលធ្វើសកម្មភាពនេះមានឈ្មោះ ព្រុំ សុធា ភេ​ទ​ប្រុ​ស អាយុ៣៣ឆ្នាំ គាត់ថារស់នៅភូមិព្រែក​លាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានមកធ្វើសកម្មភាពនៅក្នុងមូល​ដ្ឋានខាងលើ តែមិនបានសម្រេចត្រូវបានម្ចាស់និងប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនបានតែម្តង។
លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរ​បាលស្រុកមោងឫស្សី បានឱ្យដឹងថា ជនសង័្ស​យរូបនេះមានទីលំ នៅសង្កាត់ព្រែកលាប ខ័ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ រូបគេមកស្នាក់នៅឯក្រុងបាត់ដំបង ហើយនៅថ្ងៃកើត ហេតុរូបគេ​បានចូលមកក្នុងមូលដ្ឋានឃុំព្រៃតូច ស្រុកមោងឫស្សី ដើម្បីធ្វើសកម្មភាព ។ ក្នុងពេលទៅដល់ចំណុចកើតហេតុខាងលើ បានប្រទះឃើញម៉ូតូរបស់ជនរងគ្រោះ មិនដកសោរចេញពីម៉ូតូដែលជាឱកាស ល្អសម្រាប់ខ្លួនក៏ផ្តើមធ្វើសកម្មភាពនេះតែម្តង តែចុងក្រោយត្រូវបានជនរងគ្រោះនិងប្រជាពលរដ្ឋឃាត់ខ្លួនបានតែម្តង។
អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនី​យ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង រួមទាំងយោបល់លោកវរ​សេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ​នគរបាលព្រហ្មទ័ណ្ឌ សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី បានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់រីឯម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញហើយ ៕(រូបភាពនគរបាលស្រុកមោងឫស្សី)By kosal!@@@
adm

Leave a Reply

Your email address will not be published. Required fields are marked *