ព័ត៌មានសន្តិសុខសង្គម

នគរបាល​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​ចាប់ខ្លួន​ឳ​ពុក​ចុង​ញៀន​ថ្នាំ​យក​ជង្គង់​អុក​ដើមទ្រូង​កូនស្រី​ចុង​អាយុ​០២​ឆ្នាំ​ស្លាប់​ខឹង​ក្មេង​រង​គ្រោះ​វាយ​ក្បាល​និង​យក​ជើងធូប​ចាក់​ភ្នែក​

​ ​លោក​វរសេនីយ៍ឯក​ ម៉េ​ង​ វិមាន​ដា​រ៉ា​ អធិការ​នគរបាល​ខណ្ឌមានជ័យ​ឱ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០២១​ នៅ​ចំណុច​ផ្ទះ​ជួល​ ផ្លូវ​ លំ​ ភូមិ​ប្ញ​ស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​គឺ​ជន​រង​គ្រោះ​ឈ្មោះ​ ន​ន​ ស្រី​និ​ច​ ភេទ​ស្រី​ អាយុ​០២​ ឆ្នាំ​ និង​ជនសង្ស័យ​ជា​ឪពុកចុង​ឈ្មោះ​ សុខ​ រ​ដ្ឋា​ អាយុ​២៩​ឆ្នាំ​ បាន​នៅ​ក្នុងផ្ទះ​ជួល​តែ​០២​នាក់​ ខណៈនោះ​ជន​រង​គ្រោះ​បាន​វាយ​ក្បាល​ និង​យក​ជើងធូប​ចាក់​ភ្នែក​ជនសង្ស័យ​ ។​ ភ្លាម​នោះ​ជនសង្ស័យ​ខឹង​ក៏​បាន​ចាប់​ជន​រង​គ្រោះ​វាយ​ខ្លួនប្រាណ​ និង​យក​ជង្គង់​អុក​លើ​ដើមទ្រូង​បណ្ដាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​ ហើយ​ក៏​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ឲ្យ​ជីតា​របស់​ជន​រង​គ្រោះ​ឈ្មោះ​ ម៉ី​ ថុ​ល​ ដោយ​ភូត​កុហក​ថា​រូបគេ​រអិល​ជើង​ដួល​ក្នុង​បន្ទប់ទឹក​សង្កត់​លើ​ក្មេង​រង​គ្រោះ​បណ្ដាល​ឲ្យ​ស្លាប់​ ហើយ​ជីតា​ក្មេង​រង​គ្រោះ​ ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​២​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ និង​កម្លាំង​ការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ចុះ​ពិនិត្យ​លើ​សាកសព​ជន​រង​គ្រោះ​ ឃើញ​មាន​ស្នាម​ជាំខ្លួន​ប្រាណ​ជា​ច្រើន​កន្លែង​មិន​អាច​រអិល​ជើង​ដួល​សង្កត់​លើ​ដូច​ការ​អះអាង​របស់​ជនសង្ស័យ​នោះ​ទេ​ ។​

​បន្ទាប់​មក​ សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ​ សុខ​ រ​ដ្ឋា​ យក​មក​សាកសួរ​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​២​ រយៈពេល​យ៉ាង​យូរ​ទើប​ជនសង្ស័យ​ឈ្មោះ​ សុខ​ រ​ដ្ឋា​ ព្រម​ឆ្លើយ​សារភាព​ថា​រូបគេ​ពិតជា​បាន​វាយ​ និង​យក​ជង្គង់​អុក​លើ​ដើមទ្រូង​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ស្លាប់​ពិតប្រាកដ​មែន​ ។​

​លោក​អធិការ​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ឈ្មោះ​ ផុ​ន​ សុខ​ហាក់​ ភេទ​ ស្រី​ អាយុ​២៧​ ឆ្នាំ​ (​ត្រូវជា​ម្ដាយបង្កើត​របស់​ក្មេង​រង​គ្រោះ​និង​ជា​ប្រពន្ធ​ជនសង្ស័យ​ បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​២​ ឲ្យ​ចាត់ការ​តាម​ផ្លូវច្បាប់​ ចំណែក​សាកសព​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រគល់​ឲ្យ​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ​ សុខ​ រ​ដ្ឋា​ ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ចាប់​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *