ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

អភិបាល​រាជធានី​ភ្នំពេញ សម្រេចបិទ​ដេប៉ូ​ខ្សាច់​៤​ទីតាំង នៅ​ផ្លូវជាតិ​លេខ​២ត្រូវតែ កើបដីខ្សាច់ចេញពីថ្នល់និងធ្វើការជួសជុលឡើងវិញទាំងលូនិងផ្លូវ

​ភ្នំពេញ​៖ អនុវត្តតាម​បទបញ្ជា​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០៨ ខែសីហា​ឆ្នាំ​២០២២​នេះ លោក​ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ រួមជាមួយ​និង​លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ បាន​ចុះ​បិទ​ដេប៉ូ​ខ្សាច់​ចំនួន​៤​ទីតាំង នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ចក្រ​អង្រែ​ក្រោម និង​ចក្រ​អង្រែ​លើ ខណ្ឌមានជ័យ​។​

លោក ស៊ុយ សេ​រិ​ទ្ធ បានបញ្ជាក់​អោយដឹងថា ការចុះ​បិទ ដេប៉ូ​ខ្សាច់​ចំនួន​៤​ទីតាំង​ខាងលើនេះ​ធ្វើឡើង​ទៅតាម​បទបញ្ជា​របស់លោក ឃួ​ង ស្រេង ដោយសារ​ទីតាំង​ខាងលើ​មិន​អនុវត្តតាម​ការណែនាំរ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ធ្វើឱ្យ​ដីខ្សាច់​ហូរហៀ​លើ​ទ្រូ​វ​ផ្លូវ ពិបាក​អោយ​បងប្អូន​ធ្វើដំណើរ បង្កអោយមាន​គ្រោះថ្នាក់​ចរាចរណ៍ និង​បណ្តាលអោយ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ថែមទៀត ដូចជា​ខូចខាត​ផ្លូវ ប្រព័ន្ធ​លូ ជាដើម​។​

លោក ស៊ុយ សេ​រិ​ទ្ធ ក៏បាន​បញ្ជាក់​ផងដែរ អាជីវកម្ម​ទាំង​៤​ទីតាំង​ខាងលើនេះ គឺ​ត្រូវ​បិទ​ទាំងស្រុង​តែម្តង តែ បើ​ពួកគាត់​ស្នើសុំ​បើក​អាជីវកម្ម​ឡើងវិញ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ពិនិត្យ​លទ្ធភាព អោយបាន​គ្រប់​ជ្រុងជ្រោយ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី រដ្ឋបាល​រាជធានី​ភ្នំពេញ មិនអាច​អនុញ្ញាតឱ្យ​ដឹក​ដីខ្សាច់​​តាម​រថយន្ត​លើផ្លូវ​ដូច​ពេលនេះ​ទៀត​ទេ ។ ពួកគាត់​អាច​ចោះ​ទម្លុះ​ផ្លូវ​ដាក់ ទុយ​យោ​ទៅ​តំបន់​អភិវឌ្ឍន៍​តែម្តង ពោលគឺ​មិន​ទុកអោយ​ដេប៉ូ​ខ្សាច់​ទាំងនេះ បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ទៀត​ទេ ហើយ​រាល់​រចនាសម្ព័ន្ធ ដែល​ខូចខាត ដូចជា​លូ ផ្លូវ នៅលើ​ផ្លូវជាតិ​លេខ​២ ផ្លូវ​៦០ ម៉ែត្រ​និង​ផ្លូវ ៣០ ម៉ែត្រ ម្ចាស់​ដេប៉ូ​ខ្សាច់​ខាងលើ​ត្រូវតែ កើប​ដីខ្សាច់​ចេញពី​ថ្នល់​និង​ធ្វើការ​ជួសជុល​ឡើងវិញ​ទាំង​លូ​និង​ផ្លូវ​។​

លោក​បានបញ្ជាក់​ផងដែរ​ថា​ទីតាំង​ដេប៉ូ​ខ្សាច់​ខាងលើនេះ​ត្រូវបាន អាជ្ញាធរ​រាជធានី​ភ្នំពេញ​ធ្វើការ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​ជាច្រើនលើក​ច្រើនសារ​រួចមកហើយ និង​បាន​ណែ​នាំអោយ​ពួកគាត់​មាន​ម៉ាស៊ីន​លាង​កង់​រថយន្ត​និង ដឹកជញ្ជូន​ខ្សាច់​នៅពេល​យប់​វិញ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ម្ចាស់

អាជីវកម្ម នៅតែរ​អនុវត្ត​មិនបាន​ល្អ​ទៅតាម​ការណែនាំ​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បិទ​អាជីវកម្ម​ទាំងស្រុង​តែម្តង​។

គួរ​បញ្ចា​ក់ថា នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ២​នេះ មាន​ទីតាំង ដេប៉ូ​ខ្សាច់​ចំនួន​៦ តែ​កំពុង​ធ្វើ​អាជីវកម្ម​តែ​ចំនួន​៤​ទីតាំង​នេះ​ប៉ុណ្ណោះ​៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *