ព័ត៌មានសន្តិសុខសង្គម

សិង្ហបុរី បានទម្លាក់ជប៉ុនចេញពីចំណាត់ថ្នាក់កំពូលនៃប្រទេសដែលមានលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុត

 

សិង្ហបុរី បានក្លាយជាប្រទេសដែលមានលិខិតឆ្លងដែនដ៏មានឥទ្ធិពលជាងគេបំផុតនៅលើពិភពលោក ដោយបានយកឈ្នះប្រទេសជប៉ុនដែលតែងតែស្ថិតនៅចំណាត់ថ្នាក់កំពូលតារាង។

យោងតាមរបាយការណ៍សន្ទស្សន៍លិខិតឆ្លងដែនហេនលី (Henley Passport Index) ប្រជាជនសិង្ហបុរី អាចធ្វើដំណើរទៅកាន់ប្រទេសនៅទូទាំងពិភពលោករហូតដល់ទៅ១៩២ប្រទេសដោយមិនចាំបាច់ត្រូវការទិដ្ឋាការ។តួលេខនេះ មានចំនួនច្រើនជាងគេបង្អស់ បើធៀបទៅនឹងប្រទេសដទៃទៀត។

គួររំឭកថា សិង្ហបុរីបានជាប់ចំណាត់ថ្នាក់កំពូលចុងក្រោយបង្អស់កាលពីឆ្នាំ២០២១ ក្រោយមកក៏ត្រូវប្រទេសជប៉ុនដណ្ដើមបានតំណែងកំពូលនោះវិញនៅឆ្នាំ២០២២។ ចំពោះប្រទេសអាល្លឺម៉ង់ អ៊ីតាលី និងអេស៉្បាញវិញ បានជាប់នៅចំណាត់ថ្នាក់លេខ២ ដោយអ្នកកាន់លិខិតឆ្លងដែនប្រទេសទាំងពីរនេះ អាចការធ្វើដំណើរទៅកាន់ប្រទេសចំនួន ១៩០ ប្រទេសដោយមិនចាំបាច់ត្រូវការទិដ្ឋាការ។ ប្រភព ៖ Al Jazeera

 

adm

Leave a Reply

Your email address will not be published. Required fields are marked *