កំពង់ឆ្នាំង៖ នារសៀលថ្ងៃអង្គារទី១៩ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអនុញ្ញាតឱ្យលោកប្រធានធនាគារជាតិសាខាខេត្តកំពង់ឆ្នាំង ចូលជួបសម្តែងការគួរសម និងប្រគល់ប្រកាសធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០.០០០រៀល គំរូថ្មី ដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការផ្សព្វផ្សាយ ដាក់ឱ្យចរាចរ និងប្រើប្រាស់ទូទាំងខេត្តកំពង់ឆ្នាំង។ គួរបញ្ជាក់ថា៖ ដើម្បីអបអរសាទរ ខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២១) និងខួប ៣០ឆ្នាំ នៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” មកកាន់មាតុភូមិវិញ (១៤ វិច្ឆិកា ១៩៩១ – ១៤ វិច្ឆិកា ២០២១) រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជាចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០.០០០រៀល គំរូថ្មី ដើម្បីដាក់ឱ្យចរាចរ និងប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងបណ្តាប្រភេទក្រដាសប្រាក់ដែលបានចេញផ្សាយរួចហើយ៕ […]
នារសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា ព្រមទាំងបានវាយតម្លៃខ្ពស់អំពីទំនាក់ទំនងដ៏ល្អរវាងអូស្រ្តាលី-កម្ពុជា ហើយក៏បានសម្តែងនូវការអរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការរឹតចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាពលើកិច្ចសហប្រតិបត្តិការ ដែលសម្តេចធិបតី និងឯកឧត្តមនាយករដ្ឋមន្រ្តីអូស្រ្តាលី បានពិភាក្សាគ្នាថ្មីៗ នៅប្រទេសអូស្រ្តាលី ។ ទន្ទឹមនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការបន្តគាំទ្រលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈការបន្តផ្តល់អាហារូបករណ៍បន្ថែម ដល់និស្សិតកម្ពុជា និងការភ្ជាប់ទំនាក់ទំនង […]
សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចបានព្យាករថា រុស្ស៊ីនឹងប្រកាសសង្គ្រាមជាមួយអ៊ុយក្រែនក្នុងទិវាជ័យជម្នះថ្ងៃទី៩ខែឧសភាដើម្បីប្រមូលកម្លាំងទាំងអស់របស់រុស្ស៊ីធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះប្រទេសក្នុងតំបន់អឺរ៉ុបក៏បានបង្កើនការផ្តល់ជំនួយអាវុធទៅឲ្យប្រទេសអ៊ុយក្រែនផងដែរ។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារទី០៣ខែឧសភា ឆ្នាំ២០២២បានផ្សាយថាចក្រភពអង់គ្លេសនៅថ្ងៃទី២ខែឧសភាបានប្រកាសថាខ្លួននឹងផ្ដល់ជំនួយយោធាបន្ថែមគិតជាទឹកប្រាក់៣៧៥លានដុល្លារដល់អ៊ុយក្រែនក្នុងនោះរួមមានទាំងបរិក្ខារនៃប្រព័ន្ធ electronic warfare និងប្រព័ន្ធរ៉ាដាផងដែរ។ ចក្រភពអងគ្លេសបានបញ្ជូនមីស៊ីលប្រឆាំងរថក្រោះច្រើនជាង ៥,០០០ដើមនិងប្រព័ន្ធការពារដែនអាកាស៥គ្រឿងរួមទាំងគ្រាប់រំសេវជាច្រើនទៅឱ្យអ៊ុយក្រែនចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ខែកុម្ភៈមកដែលបានបំផ្លិចបំផ្លាញទីក្រុងជាច្រើនរបស់អ៊ុយក្រែននិងធ្វើឱ្យមនុស្សរាប់ពាន់នាក់ស្លាប់និងរងរបួសព្រមទាំងបង្កឱ្យមានជនភៀសខ្លួនរាប់លាននាក់។ ក្រៅពីអង់គ្លេស,ប្រទេសលោកខាងលិចមួយចំនួនទៀតតួយ៉ាងដូចជាសហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធានិងមនុស្សធម៌យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅឱ្យអ៊ុយក្រែនហើយគិតមកទល់ពេលនេះទីក្រុងវ៉ាស៊ីនតោនបានផ្ដល់ជំនួយយោធាច្រើនជាង៣ពាន់លានដុល្លារដល់ទីក្រុងកៀវ ខណៈដែលលោក ចូ បៃឌិន កំពុងស្នើសុំឱ្យសភាអាមេរិកទម្លាក់កញ្ចប់ថវិកាបន្ថែមច្រើនជាង២០ពាន់លានដុល្លារដល់អ៊ុយក្រែន។ ប៉ុន្តែព្រមពេលជាមួយគ្នានេះរុស្ស៉ីកាលពីសប្ដាហ៍មុនបានចោទប្រកាន់ថាបណ្ដាប្រទេសជាសមាជិកNATOកំពុងធ្វើសង្រ្គាមដោយប្រយោលជាមួយរុស្ស៉ីតាមរយៈការបញ្ជូនអាវុធដូចទឹកបាក់ទំនប់ទៅឱ្យអ៊ុយក្រែន៕