ព័ត៌មាន

ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង អនុញ្ញាតឱ្យប្រធានធនាគារជាតិសាខាខេត្តកំពង់ឆ្នាំង ចូលជួបសម្តែងការគួរសម និងប្រគល់ប្រកាសធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០.០០០រៀល គំរូថ្មី ដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នារសៀលថ្ងៃអង្គារទី១៩ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអនុញ្ញាតឱ្យលោកប្រធានធនាគារជាតិសាខាខេត្តកំពង់ឆ្នាំង ចូលជួបសម្តែងការគួរសម និងប្រគល់ប្រកាសធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០.០០០រៀល គំរូថ្មី ដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការផ្សព្វផ្សាយ ដាក់ឱ្យចរាចរ និងប្រើប្រាស់ទូទាំងខេត្តកំពង់ឆ្នាំង។
គួរបញ្ជាក់ថា៖ ដើម្បីអបអរសាទរ ខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២១) និងខួប ៣០ឆ្នាំ នៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” មកកាន់មាតុភូមិវិញ (១៤ វិច្ឆិកា ១៩៩១ – ១៤ វិច្ឆិកា ២០២១) រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជាចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០.០០០រៀល គំរូថ្មី ដើម្បីដាក់ឱ្យចរាចរ និងប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងបណ្តាប្រភេទក្រដាសប្រាក់ដែលបានចេញផ្សាយរួចហើយ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង
adm

Leave a Reply

Your email address will not be published. Required fields are marked *