ព័ត៌មាន

ភាគីពាក់ព័ន្ធ លើកឡើងថា សម្ដេចតេជោ ហ៊ុន សែន គឺជាសេនាដ៏ស្មោះត្រង់ការពារព្រះរាជបល្ល័ង្គ និងព្រះមហាក្សត្រ

ភ្នំពេញ ៖ អ្នកវិភាគ អ្នកនយោបាយ និងអ្នកតាមដានការអភិវឌ្ឍសង្គម លើកឡើងថា សម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា គឺជាសេនាដ៏ស្មោះត្រង់ ដែលប្ដេជ្ញាការពារព្រះរាជបល្ល័ង្គ និងព្រះមហាក្សត្រ។ ការលើកឡើងនេះដោយយោងទៅលើសកម្មភាពនានារបស់សម្ដេចតេជោ ហ៊ុន សែន តាំងពីសម្ដេចនៅជាយុវជនរហូតដល់ប្រទេសជួបសង្រ្គាម និងក្រោយពេលប្រទេសត្រូវរំដោះរហូតមកដល់បច្ចុប្បន្ននេះ ដែលសម្ដេចនៅតែគោរព និងការពារព្រះមហាក្សត្រ។
ដោយឡែកចំពោះពាក្យចោទប្រកាន់របស់ក្រុមប្រឆាំង ថា សម្ដេចតេជោ មិនគោរពព្រះរាជបល្ល័ង្គ និងព្រះមហាក្សត្រនោះ ត្រូវបានភាគីពាក់ព័ន្ធចាត់ទុកថា ជាសម្ដីដ៏គួរឲ្យស្អប់ ខ្ពើម និងមិនអាចទទួលយកបាន ជាងនេះសម្ដីរបស់ពួកគេគឺធ្វើឡើងក្នុងបំណងឲ្យកើតការស្អប់ចំពោះសេនាដ៏ស្មោះត្រង់ចំពោះព្រះមហាក្សត្រ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *