ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

អ៊ុំស្រីឈ្មោះ ណន ធីតា អាយុ ៦៣ឆ្នាំ រស់នៅក្នុងភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល

មានអាការនឿយហត់អស់កម្លាំងជាខ្លាំង និងឈឺចុកចាប់ពិបាកធ្វើចលនា បណ្តាលមកពីការទទួលរងគ្រោះថ្នាក់បាក់ឆ្អឹងដងកាំបិត អំឡុងពេល ១ខែ កន្លងទៅ។ ដោយមានជីវភាពខ្វះខាត ទើបអ៊ំស្រីទទួលបាននូវការសន្តោសប្រោស និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បញ្ជូនអ៊ំស្រីមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ។ បច្ចុប្បន្ន អ៊ំស្រី មានអាការធូរស្រាល និងត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះវិញហើយ ព្រមទាំងបន្តតាមដានឆ្អឹងដែលបាក់ជាប្រចាំ។

ការទំនុកបម្រុងក្នុងការព្យាបាលនេះ ត្រូវបានជួយឧបត្ថម្ភគាំទ្រដោយ មូលនិធិសមធម៌ចំពោះប្រជាពលរដ្ឋក្រីក្រ របស់រដ្ឋាភិបាល និងថ្លៃអាហារប្រចាំថ្ងៃ ត្រូវបានជួយផ្គត់ផ្គង់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

adm

Leave a Reply

Your email address will not be published. Required fields are marked *