Related Articles
អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពជីវភាពរបស់ស្ត្រីមេម៉ាយក្រីក្រគ្មានទីពឹងរស់នៅក្នុងភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ
នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានដឹកនាំក្រុមការងារវាយតម្លៃ របស់ផ្ទះមនុស្សធម៌ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះ ពិនិត្យមើលស្ថានភាពជីវភាពរបស់ស្ត្រីមេម៉ាយក្រីក្រគ្មានទីពឹងអាយុ ៤៥ឆ្នាំ មានកូន ០២នាក់ ក្នុងបន្ទុក រស់នៅក្នុង ភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ។ ក្នុងឱកាសនៃការចុះពិនិត្យ លោកជំទាវ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ដែលជានិច្ចកាលឯកឧត្តម តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។ លោកជំទាវ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ពិសេសត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការអនាម័យ រួមនឹងវិធានការការពារការចម្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ«៣កុំ ៣ការពារ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ។ លោកជំទាវ អភិបាលរងខេត្ត បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត រួមមានអង្គរចំនួន […]
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវិដេអូសន្និសីទ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំលើកទី១៩ របស់ គ.ជ.អ.ប ដោយមានការចូលរួមពី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី, ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ, រដ្ឋលេខាធិប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ, លេខាធិការដ្ឋាន គ.ជ.អ.ប, សមាគម, ក្រុមប្រឹក្សារាជធានី-ខេត្ត, អភិបាលរាជធានី-ខេត្ត ព្រមទាំង អ្នកចូលរួមជាច្រើនរូបទៀត សរុបប្រមាណជា១១៦នាក់។ សូមជម្រាបជូនថា កិច្ចប្រជុំលើកទី១៩ របស់ គ.ជ.អ.ប មានរបៀបវារៈ ចំនួន៤ រួមមាន ៖ ទី១-ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៨ របស់ គ.ជ.អ.ប, ទី២-របាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ឆ្នាំ២០២០ និងឆមាសទី១ ឆ្នាំ២០២១, ទី៣-ការពិនិត្យលើសេចក្តីព្រាងឯកសារកម្មវិធីជាតិស្តីពី ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) និងទី៤-បញ្ហាផ្សេងៗ។ ជាកិច្ចចាប់ផ្ដើម […]
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមដាក់ឈ្មោះ Vanchoanthe Hun Manet លើផ្កាអរគីដេ នៅសួនផ្កាអរគីដេជាតិ ប្រទេសសិង្ហបុរី សិង្ហបុរី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤–
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមដាក់ឈ្មោះ Vanchoanthe Hun Manet លើផ្កាអរគីដេ (Orchid Naming Ceremony) នៅសួនផ្កាអរគីដេជាតិ សាធារណរដ្ឋសិង្ហបុរី នារសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី ——