(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចផ្លូវការអនុញ្ញាតឲ្យរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីផ្សេងទៀត នៅរាជធានីភ្នំពេញ ដោយកំណត់ចំនួនអ្នកចូលរួមយ៉ាងច្រើនបំផុតត្រឹម២០០នាក់ ក្នុងមួយពិធី។ ក្នុងប្រការ១ នៃសេចក្ដីសម្រេចនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានអនុញ្ញាតឲ្យរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីផ្សេងទៀត នៅរាជធានីភ្នំពេញ ដោយកំណត់ចំនួនអ្នកចូលរួមយ៉ាងច្រើនបំផុតត្រឹម ២០០នាក់ក្នុងមួយពិធី ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ»។ បើតាមរដ្ឋបាលរាជធានីភ្នំពេញ ការកំណត់ចំនួនអ្នកចូលរួមយ៉ាងច្រើនបំផុតត្រឹម ២០០នាក់ ក្នុងមួយពិធីខាងលើនេះ គឺសំដៅទៅលើក្រុមគ្រួសារម្ចាស់កម្មវិធី សាច់ញាតិ និងភ្ញៀវកិត្តិយសដែលត្រូវបានអញ្ជើញចូលរួម។ ដោយឡែក ចុងភៅ ក្រុមភ្លេង និងអ្នកបម្រើការក្នុងកម្មវិធីមិនត្រូវបានរាប់បញ្ចូលឡើយ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យម្ចាស់កម្មវិធី ត្រូវមានទីតាំងឯកជនសមស្រប សម្រាប់រៀបចំពិធីអាពាហ៍ពិពាហ៍ ឬពិធីបុណ្យប្រពៃណីផ្សេងទៀត និងត្រូវដាក់ពាក្យស្នើសុំរៀបចំកម្មវិធី ជូនមករដ្ឋបាលខណ្ឌ នៃទីតាំងប្រារព្វជាមុនសិន ដើម្បីពិនិត្យ និងសម្រេចជូន។ ម្ចាស់កម្មវិធី ត្រូវចុះកិច្ចសន្យាជាមួយរដ្ឋបាលខណ្ឌនៃទីតាំងប្រារព្ធ ដើម្បីទទួលខុសត្រូវអនុវត្តនីតិវិធីប្រតិបត្តិស្ដង់ដា ស្តីពីការរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីផ្សេងទៀត តាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ (SOP) របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ជាពិសេសត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ […]
ដែលជាច្បាប់កំពូលរបស់ជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា មិនត្រូវមានវត្តមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីកម្ពុជា ជាដាច់ខាត!” (ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤)
ក្នុងវេទិកាធុរកិច្ចនេះមានវិនិយោគិនចូលរួមទាំងកម្ពុជា និងកូរ៉េ សរុបជាង៣០០នាក់ ដែលតំណាងឱ្យ ១៩៨ ក្រុមហ៊ុន ។ សាធារណរដ្ឋកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគី សរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១ ក្នុងឆ្នាំ២០២៣កន្លងមកនេះ ។ លើសពីនេះ ការវិនិយោគដោយផ្ទាល់ពីវិនិយោគិនសាធារណរដ្ឋកូរ៉េ (FDI) មានចំនួនសរុបរហូតដល់ជាង ៥ពាន់លានដុល្លារនិយាយជារួម និងមានចំនួនប្រមាណ ៣០លានដុល្លារ ឈរលើលេខរៀងទី៩ ក្នុងឆ្នាំ២០២៣ កន្លងទៅ។ កម្ពុជា-កូរ៉េ ក៏បានចុះជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ជាមួយគ្នាផងដែរ កាលពីខែធ្នូ ឆ្នាំ២០២២ ។ តាមរយៈកិច្ចព្រមព្រៀង CKFTA នឹងផ្តល់ភាពងាយស្រួល ដល់វិនិយោគិនកូរ៉េក្នុងការបណ្តាក់ទុន និងការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ ជាមួយនឹងកាលានុវត្តភាពជាច្រើនក្នុងស្រុក រួមជាមួយនឹងគោលការណ៍អនុគ្រោះការវិនិយោគ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលនឹងផ្តល់នូវ លក្ខខណ្ឌពិសេសជាច្រើន ជួយសម្រួលដល់វិនិយោគផងដែរ ។ ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ រសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤