————————- ព្រះវិហារ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ឃុន ធាងលី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការទីបញ្ជាការបំរុងកងទ័ពជើងគោកព្រះវិហារ និងឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ បានទទួលអំណោយឧបត្ថម្ភពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ នាយសេនាធិការរង នាយការិយាល័យទី៤ កងទ័ពជើងគោក រួមមាន ម៉ាស់ និងជែលលាងដៃសម្រាប់នាយទាហាន នាយទាហានរង និងពលទាហានប្រើប្រាស់ការងារប្រចាំថ្ងៃ និងទប់ស្កាត់ជំងឺកូវីដ- ១៩ ។ ទឹកចិត្តដ៏ប្រពៃរបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ បានបង្ហាញយ៉ាងនូវការយកចិត្តទុកដាក់ដល់សុខមាលភាពកងយោធពលខេមរភូមិន្ទនិយាយជារួម និងនិយាយដោយឡែក នាយទាហាន នាយទាហានរង និងពលទាហាន ទីបញ្ជាការបំរុងកងទ័ពជើងគោកព្រះវិហារ និងកងពលធំអន្តរាគមន៍លេខ៣ ជៀសផុតពីជំងឺកាវសាហាវកូវីដ-១៩ ។ ឧត្តមសេនីយ៍ឯក ឃុន […]
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាថ្មីម្តងទៀតក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកា ១០០លានដុល្លារ ដើម្បីធានាតម្លៃកសិផលរបស់ប្រជាកសិករ ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម ហើយរហូតដំណាច់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលក៏ជ្រើសរើសមន្ត្រីបង្គោលផ្នែកកសិកម្មចំនួន ២៥០នាក់ ដើម្បីពង្រាយតាមឃុំ ជួយកសិករដែលមានបញ្ហាផ្នែកបច្ចេកទេសលើការដាំដុះ និងការចិញ្ចឹមសត្វ។ សម្តេចធិបតី ហ៊ុន ណែត លើកឡើងថា នៅពេលសម្តេចបានជួបជាមួយប្រទេសនានា ដូចជា ហ្វីលីពីន ឥណ្ឌាជាដើម តែងតែស្នើឱ្យមានការបើកជើងហោះហើរបន្ថែមមកកម្ពុជា ដើម្បីឱ្យមានទំនាក់ទំនងសេដ្ឋកិច្ច បង្កើតឱ្យភ្ញៀវទេសចរទៅលេងប្រទេសកម្ពុជាច្រើន ដើម្បីហុចផលដល់ប្រជាពលរដ្ឋក្នុងវិស័យទេសចរណ៍។
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូប៖ ទី១ ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ទី២ ឯកឧត្តម ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងទី៣ ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។