ព័ត៌មាន

ថ្ងៃទី២ កងពលតូចលេខ៧០ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចំនួន០៦ទីតាំង សរុបចំនួន ៦.៤៥២នាក់

(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ គឺជាថ្ងៃទី២ ដែលកងពលតូចលេខ៧០ បានរៀបចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋទាំង៦ទីតាំង សរុប ៦.៤៥២នាក់ (ស្រី៣.៤៥៦នាក់ និងប្រុសចំនួន ២.៩៩៦នាក់) ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។
សូមជម្រាបថា ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋទាំង ០៦ទីតាំងនេះ មានដូចជា៖
* ទី១៖ សង្កាត់ស្ទឹងមានជ័យ១ (សាលាបឋមសិក្សាសឡា)
* ទី២៖ សង្កាត់ស្ទឹងមានជ័យ២ (សាលាបឋមសិក្សាស្ទឹងមានជ័យ)
* ទី៣៖ សង្កាត់ស្ទឹងមានជ័យ៣ (បុរី លឹង ឈាងហាក់)
* ទី៤៖ សង្កាត់ចោមចៅ១ (សួនកាណាឌីយ៉ា ផ្លូវវេងស្រេង)
* ទី៥៖ សង្កាត់ចោមចៅ២ (សាលាបឋមសិក្សាគោកបញ្ជាន់)
* ទី៦៖ សង្កាត់ចោមចៅ៣ (ទីបញ្ជាការកងពលតូចលេខ៧០)។
សូមបញ្ជាក់ថា យោងតាមបទបញ្ជារបស់ សម្តេចមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍​ថា ​យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម បានចាប់បើកយុទ្ធនាការពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រៀបចំដោយក្រសួងការពារជាតិ ដែលមានប្រជាពលរដ្ឋ កម្មករ កម្មការិនី និងជនបរទេសប្រមាណ៤៥ម៉ឺននាក់ រស់នៅក្នុងខណ្ឌចំនួន៤ ដែលស្ថិតនៅក្នុងតំបន់ក្រហម។
ក្រុមការងារអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ នឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ឱ្យបានរួចរាល់ទាំង២ដូសតែម្តង ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។ ខណៈរាជរដ្ឋាភិបាលបានត្រៀមវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៩០ម៉ឺនដូស រួចរាល់ហើយ ដើម្បីធ្វើយ៉ាងណាមិនឱ្យខ្វះវ៉ាក់សាំងជាដាច់ខាត។
សូមបញ្ជាក់ថា​​​ ដោយក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានជម្រុញអោយក្រុមការងារទាំងអស់ យកចិត្តទុកដាក់ និងជួយសម្រួល ដេីម្បីពន្លឿនការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋតាមគោលដៅនីមួយៗ ក្រោមការរៀបចំ និងសម្របសម្រួលពីក្រសួងការពារជាតិ អោយស្របនិងទិសដៅរបស់រាជរដ្ឋាភិបាល ចាក់វ៉ាក់សាំងអោយបាន១០០ភាគរយ ទៅតាមគោលការកំណត់នៅក្នុងតំបន់ក្រហម៕
adm

Leave a Reply

Your email address will not be published. Required fields are marked *