ព័ត៌មាន

ចំនួនពលរដ្ឋដែលចាត់ជាតំបន់ក្រហម កើនដល់ជិត៨សែននាក់ ក្រសួងសុខាភិបាល ប្តេជ្ញាផ្ដល់វ៉ាក់សាំងមិនអោយខ្វះខាតឡើយ

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសទទួលវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់(Sinovac) ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិន នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា វ៉ាក់សាំងទាំង៥០ម៉ឺនដូសនេះគឺជាចំនួនវ៉ាក់សាំងដែលយើងត្រូវសម្រុកយកទៅចាក់នៅតំបន់ក្រហមដែលក្រុមពេទ្យយោធាកំពុងចាក់ជូនប្រជាពលរដ្ឋនៅតំបន់នោះ។ ទន្ទឹមនេះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រសួងការពារជាតិនៅតំបន់ក្រហមបានបញ្ជាក់ថា ចំពោះចំនួនប្រជាពលរដ្ឋនៅតំបន់ក្រហមដែលត្រូវចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ នៅពេលនេះបានកើនជិត៨សែននាក់ហើយ ខណ:ក្រសួងការពារជាតិបានវាយតម្លៃវ៉ាក់សាំងសម្រាប់ចាក់សរុបមានជាង ១,៥ លានដូស។ យ៉ាងណាលោកស្រី យក់ សម្បត្តិបញ្ជាក់ថាក្រសួងសុខាភិបាលនឹងផ្តល់វ៉ាក់សាំងជូនក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហមជាបន្តបន្ទាប់ដោយមិនអោយខ្វះខាតឡើយ ត្បិតវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Sinovac នឹងមកដល់កម្ពុជាជាបន្តបន្ទាប់នៅអំឡុងខែឧសភានេះ។ ជាក់ស្ដែង ថ្ងៃនេះមកដល់៥០ម៉ឺនដូស, ថ្ងៃទី១៦ ខែឧសភាមកដល់ ៥០ ម៉ឺនដូស,និង ថ្ងៃទី២៣ ខែឧសភាមកដល់១លានដូសទៀត៕
adm

Leave a Reply

Your email address will not be published. Required fields are marked *