យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារចាប់ពីអាយុ ៦ឆ្នាំ ដល់១២ឆ្នាំ ត្រូវចាប់ផ្ដើមនៅថ្ងៃសុក្រទី១៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងក្របខ័ណ្ឌទូទាំប្រទេស ដើម្បីបើកដំណើរការសាលាបឋមសិក្សាឡើងវិញ។ តាម សម្តេចតេជោ ហ៊ុន សែន ប្រសិនបើយើងមិនចាក់ជូនកុមារ ពី៦ដល់១២ឆ្នាំទេ យើងមិនអាចឈានទៅការបើកសាលាបឋមសិក្សាឡើយ ខណៈដែលថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យកំពុងបើកដំណើរការឡើងវិញ។ ម្យ៉ាងទៀតការសិក្សាក៏អាចផ្ដល់លទ្ធភាពអោយកុមារក្រោម១២ឆ្នាំចាក់វ៉ាក់សាំងបានដែរ ខណៈដែលពេលនេះកម្ពុជាមានវ៉ាកសាំងគ្រប់គ្រាន់សម្រាប់ការងារនេះ។ ជុំវិញការប្រកាសនេះ លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា និងជាអ្នកតាមដានស្ថានការសង្គម បានបង្ហាញនូវការគាំទ្រដោយលោកបញ្ជាក់ថា ពេលនេះគឺដល់ពេលដែលត្រូវចាក់វ៉ាក់សាំងដល់កុមារតូចៗទាំងនោះហើយ។ ទោះបីភាគរយនៃចំនួនអ្នកឆ្លងកូវីដ-១៩ ជាកុមារនៅកម្ពុជាមានតិចជាងមនុស្សធំក្ដី តែក៏មិនមែនមានន័យថាកុមារមិនឆ្លងនោះដែរ។ ចំណែកលោក ជា ច័ន្ទបរិបូរណ៍ អ្នកតាមដានស្ថានការសង្គមម្នាក់ទៀតបាន ចាត់ទុកការចាក់វ៉ាក់សាំងនៅកម្ពុជា ដែលឈានដល់ការចាក់ដល់កុមារថ្នាក់បឋមនេះ គឺជាការដើរមុនប្រទេសនានាក្នុងតំបន់លើសមរភូមិកូវីដ-១៩។ អ្នកជំនាញដដែលនេះ បានមើលឃើញថាកម្ពុជាពុំមែនជាប្រទេសអ្នកមានទេ ប៉ុន្តែកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ចាក់ជូនប្រជាពលរដ្ឋគ្រប់រូប រួមទាំងកុមារផងដែរ ហើយការចាក់នោះ ក៏មិនមានការប្រកាន់បក្ខពួក ឬនិន្នាការអ្វីឡើយ។ លោក ប៊ុនថង បានជំរុញអោយមានការសិក្សាចាក់វ៉ាក់សាំងអោយកុមារ កាន់តែឆាប់កាន់តែល្អហើយបើសិនជាការសិក្សាអាចចាក់បាន២ឬ៣ដូសដូចមនុស្សពេញវ័យបានគឺរឹតតែល្អថែមទៀត។ កុមារពី១២ ដល់១៧ឆ្នាំមកដល់ពេលនេះចាក់វ៉ាក់សាំងបានចំនួនជាង១លាន៧សែននាក់ទៅហើយ […]
នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម គីម ជីនផ្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា និងសហការី នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅសាធាណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមប្រធានរដ្ឋសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅសាធារណរដ្ឋកូរ៉េ និងបានអបអរសាទរចំពោះលទ្ធផលល្អប្រសើរនៃជំនួបរវាងឯកឧត្តមប្រធានាធិបតីកូរ៉េ និងសម្តេចធិបតី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ព្រមជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានវាយតម្លៃខ្ពស់ចំពោះការដំឡើងកម្រិតទំនាក់ទំនងកូរ៉េ-កម្ពុជាដល់ “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលនេះនឹងកាន់តែចូលរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងរឹងមាំបន្ថែមទៀត។ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានអរគុណសម្តេចធិបតី ដែលបានចូលរួមថ្លែងសុន្ទរកថាគន្លឹះអំពីឱកាស និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលការណ៍នេះនឹងជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានជម្រាបជូនសម្តេចធិបតី អំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយឯកឧត្តមជឿជាក់ថាប្រទេសទាំងពីរនឹងបន្តពង្រឹង […]