ព័ត៌មាន

ប្រទេសចិនបិទព្រឹត្តិការណ៍ Asian Games ក្រោមទស្សនីយភាពសិល្បៈ និងបច្ចេកវិទ្យាទំនើបដ៏ស្រស់ស្អាតបំផុត

ព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៩ បានបិទបញ្ចប់នៅកីឡដ្ឋាន Hangzhou Olympic Sports Center ក្នុងទីក្រុង Hangzhou ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ។ ការប្រកួតកីឡាអាស៊ីជាព្រឹត្តិការណ៍ទាក់ទាញចំណាប់អារម្មណ៍ពីប្រជាជនអាស៊ី និងជុំវិញពិភពលោក ។ ពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ីនៅប្រទេសចិនឆ្នាំនេះ បានបង្ហាញពីទស្សនីយភាពសិល្បៈចម្រុះដ៏ស្រស់ស្អាតបំផុតក្នុងតំបន់អាស៊ីទៅកាន់ពិភពលោក ។

កម្មវិធីបិទកីឡា Asian Games គឺជាពិធីជប់លៀងលាគ្នាដែលមានរយៈពេល ៨៥នាទី ។ រយៈពេលនេះអ្នកទស្សនា ថ្នាក់ដឹកនាំ អត្តពលិក និងប្រតិភូកីឡាមកពីប្រទេសនានា បានទស្សនាការសម្តែងសិល្បៈចម្រុះដ៏ស្រស់ស្អាត ៤កម្មវិធីជាប់ៗគ្នា ។ នាយកគ្របគ្រងគំនិតច្នៃប្រតិដ្ឋទស្សនីយភាពបាននិយាយថា កម្មវិធីបិទកីឡា Asian Games បានប្រើប្រាស់អំពូល LEDs ចំនួនជាង ៤ម៉ឺនគ្រាប់ដោយតំឡើងនៅលើវាលស្មៅនៃកីឡដ្ឋាន Hangzhou Olympic Sports Center ។

adm

Leave a Reply

Your email address will not be published. Required fields are marked *