ព័ត៌មាន

នាវិកកងទ័ពជើងទឹកអាមេរិក សារភាពថា មានកំហុសក្នុងការធ្វើចារកម្មឱ្យចិន

អាមរិក៖ក្រសួងយុត្តិធម៌អាមេរិកបាននិយាយថា មន្ត្រីកងទ័ពជើងទឹកអាមេរិកម្នាក់បានសារភាពកំហុសកាលពីថ្ងៃអង្គារថា ខ្លួនបានជួយប្រមូលព័ត៌មានយោធាដ៏រសើបឱ្យមន្ត្រីចារកម្មចិន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Wenheng Zhao អាយុ ២៦ ឆ្នាំ និងនាវិកកងទ័ពជើងទឹកអាមេរិកម្នាក់ទៀតឈ្មោះ Jinchao Wei ត្រូវបានចាប់ខ្លួនកាលពីខែសីហាពីបទសង្ស័យថា បានធ្វើចារកម្មឱ្យប្រទេសចិន។ ក្រសួងយុត្តិធម៌និយាយថា លោក Zhao បានសារភាពកំហុសនៅក្នុងតុលាការសហព័ន្ធរដ្ឋកាលីហ្វ័រញ៉ា ចំពោះការចោទប្រកាន់ពីបទសមគំនិតជាមួយមន្ត្រីចារកម្មបរទេស និងទទួលយកសំណូក។

លោកអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ប្រាំឆ្នាំពីបទសមគំនិត និង ១៥ ឆ្នាំពីបទសូកប៉ាន់។ ការកាត់ទោសលើសំណុំរឿងនេះ នឹងធ្វើឡើងនៅថ្ងៃទី៨ ខែមករា។

យោងតាមមន្ត្រីអាមេរិក លោក Zhao ដែលឈរជើងនៅមូលដ្ឋានទ័ពជើងទឹកភាគខាងជើងនៃទីក្រុង Los Angeles បានទទួលប្រាក់ជិត ១៥ ០០០ ដុល្លារអាមេរិក ពីមន្ត្រីចារកម្មចិននៅចន្លោះខែសីហា ឆ្នាំ ២០២១ ដល់ខែឧសភា ឆ្នាំ ២០២៣។ ប្រែ

adm

Leave a Reply

Your email address will not be published. Required fields are marked *