នារសៀលថ្ងៃអង្គារ ០៩កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះចែកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១.០០០គ្រួសារដែលរស់នៅក្នុងតំបន់ក្រហមក្នុងភូមិដំណាក់ធំ២ និងដំណាក់ធំ៣ សង្កាត់សឹ្ទងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានឆ្លងរីករាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩។ អំណោយរួមមាន អង្ករ២៥គីឡូ មីមួយកេស ទឹកសុីអុីវមួយយួរ ទឹកត្រីមួយយួរ ក្នុងមួយគ្រួសារ៕
ខាងក្រោមនេះជាទិដ្ឋភាពរួមទូទៅរបស់ប្រជាពលរដ្ឋមកពីបណ្ដាខេត្តនានា រួមទាំងទេសចរណ៍បរទេស អញ្ជើញទស្សនាកម្សាន្ត ការប្រណាំងទូកង និងស្តង់ពិព័រណ៌ផ្សេងៗជាច្រើន។ សូមជម្រាបថាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៣នេះ មានទូកង ចូលរួមប្រកួតប្រជែងប្រមាណ ៣៣៨ទូក និងមានប្រទីបរបស់បណ្តាក្រសួងស្ថាប័ននានា ចំនួន៣០ប្រទីប។ រាជធានីភ្នំពេញ ថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រសៀលថ្ងៃអាទិត្យ ទី២៦ វិច្ឆិកា ២០២៣
ដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបាន កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូបនៃភាពជោគជ័យ របស់កម្ពុជាទាំងមូល ដែលប្រជាពលរដ្ឋទូទាំងប្រទេសទន្ទឹងរង់ចាំជាច្រើនជំនាន់មកហើយ។ កម្ពុជាបានរៀបចំធ្វើពិធីប្រគល់ ទទួលកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះនិង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល កាលពីព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២១ ។ ប្រជាពលរដ្ឋបានមើលឃើញច្បាស់ថា សមិទ្ធផលថ្មីនេះ កើតចេញពីនយោបាយ ឈ្នះ ឈ្នះ ដែលដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ហើយដំណក់ប្រេងដំបូងក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដ៏លំបាក ដែលគំរាមកំហែង ដោយមេរោគរាតត្បាតកូវីដ-១៩ គឺជាសក្ខីភាព នៃការខិតខំប្រឹងប្រែង អំណត់ព្យាយាម និងពុះពារសម្រេចជោគជ័យ របស់រាជរដ្ឋាភិបាល និងវិនិយោគគិន ។ កម្ពុជាបានរៀបចំធ្វើពិធីប្រគល់ ទទួលកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះនិង […]