ព័ត៌មាន

មន្រ្ដីនាំពាក្យ ប.ស.ស ថា រយៈពេល ៥ខែក្នុងឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចំណាយថវិការជាង ១០ប៊ីលានរៀលផ្ដល់ជូនស្រ្ដីសម្រាលកូនជាសមាជិក

ភ្នំពេញ ៖ មន្រ្ដីនាំពាក្យបេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ថា បើទោះបីជាកម្ពុជាស្ថិតក្នុងការរាត្បាតជំងឺកូវីដ១៩ក្ដី ប៉ុន្ដែរាជរដ្ឋាភិបាលមិនព្រមបោះបង់កាតព្វកិច្ចផ្ដល់ការគាំពារចំពោះស្រ្ដីដែលជាសមាជិក សម្រាលកូននោះឡើយ។ ជាក់ស្ដែងប្រាក់ឧបត្ថម្ភសម្រាប់ចំនួនកូនសម្រាប់ស្រ្ដីនៅតែបន្តផ្ដល់។ គិតត្រឹមរយៈពេល ៥ខែនៃឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលបានបញ្ចេញសាច់ប្រាក់រហូតដល់ជាង ១០ប៊ីលានរៀលផ្ដល់ជូនស្រ្ដីសម្រាលកូន ហើយការផ្ដល់នេះនឹងនៅតែបន្តទៅមុខទៀត៕

ព័ត៌មាន

ប៉ូលិសបង្ក្រាបក្រុមឧក្រិដ្ឋជនជនបរទេស៦នាដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅវៀតណាម និង រឹបអូសគ្រឿងញៀនជិត១០០គីឡូក្រាម

ភ្នំពេញ : នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងនៅរសៀលថ្ងៃទី១ មិថុនា នេះថា សមត្ថកិច្ចជំនាញ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន ជនបរទេសចំនួន ៦នាក់ក្នុងបទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ព្រមទាំងរឹបអូសគ្រឿងញៀនជិត១០០គីឡូក្រាម។ ការបង្ក្រាបនេះ គឺអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបន្តថា នៅថ្ងៃទី ២៨-២៩-៣០ ខែឧសភា ឆ្នាំ២០២១ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់តាំងក្រុមជំនាញ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបដោយមាន លោក […]

ព័ត៌មាន

ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី អំពាវនាវឲ្យប្រជាជនបញ្ឈប់​ការធ្វេី​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​

ភ្នំពេញ ៖ ស្ថានទូតកម្ពុជា​ប្រចាំប្រទេសម៉ាឡេស៊ី នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក អំពាវនាវឲ្យប្រជាជនបញ្ឈប់​ការធ្វេី​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​។ ការអំពាវនាវនេះធ្វើឡើងស្របពេលដែលស្ថានទូត បានជួយសម្របសម្រួល ពលករ/ពលករខ្មែរ ចំនួន១៦នាក់ និង​កុមារ​២នាក់​ ឲ្យបានវិលមកកម្ពុជាវិញ ក្រោយពីពួកគេបានទៅរស់នៅ និងធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី។ តាមស្ថានទូតប្រជាជនខ្មែរដែលចំណាកស្រុកខុសច្បាប់ទៅប្រទេសម៉ាឡេស៊ីនេះ ​នឹង​មកដល់​អាកាស​យាន​​ដ្ឋាន​​​អន្តរជាតិ​​​​​​​ភ្នំពេញ​តាមជើងយន្ត​ហោះ​អាកាសចរណ៍សិង្ហបូរីលេខ SQ158 នាថ្ងៃ​ទី​០១​ ខែ​មិថុនា​ វេលា​ម៉ោង ០៥:៣៥នាទី​ល្ងាច។៕

ព័ត៌មាន

នៅក្នុងថ្ងៃតែមួយ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការបណ្តេញចេញពីកម្ពុជា នូវជនជាតិវៀតណាមចំនួនរហូតដល់ទៅ ១០៦នាក់

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង ដោយមានការចូលរួមពីតំណាងស្ថានទូតវៀតណាមប្រចាំកម្ពុជា បានធ្វើការបញ្ជូន និងបណ្តេញចេញជនជាតិវៀតណាមចំនួន ៨៨នាក់ ស្រី ១៦នាក់ តាមប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិត ពាក់ព័ន្ធនឹងបទល្មើស លួចឆ្លងដែន ស្នាក់នៅធ្វើការងារដោយខុសច្បាប់។ នេះបើតាម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ ជាមួយគ្នានេះដែរ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១និង២០នាទី ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាក ខេត្តកំពត ធ្វើការបណ្តេញចេញពីកម្ពុជា ជនបរទេសសញ្ជាតិវៀតណាមចំនួន ១៨នាក់ ស្រី ១១នាក់ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ទៅប្រទេសដើមវិញ ដោយប្រថាប់ត្រាហាមចូលកម្ពុជារយៈពេល ៣ឆ្នាំ។ សូមជំរាបជូនថា ជនបរទេសទាំង ១៨នាក់ខាងលើនេះ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ […]

ព័ត៌មាន

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ក្រុមការងារបានបញ្ចប់កិច្ចការជួសជុលប្រាសាទផ្ទី រួចរាល់ជាស្ថាពរហើយ

ភ្នំពេញ ៖ តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅនិងក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាសាទផ្ទី ដែលស្ថិតនៅកណ្ដាលបារាយណ៍នៃប្រាសាទបេងមាលា។ គម្រោងជួសជុលនេះ គឺធ្វើឡើងដោយមានការចូលរួមពីវិស័យឯកជន។ លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា គម្រោងជួសជុលប្រាសាទផ្ទីបានសម្រេចរួចរាល់ហើយនៅចុងខែ ឧសភា នេះ បន្ទាប់ពីចាប់ផ្តើមដំណើរការនៅដើមខែ មេសា។ នៅដើមខែ មីនា ការធ្វើកំណាយពិនិត្យរចនាសម្ពន្ធប្រាសាទនេះបានចាប់ផ្តើម និងឈានដល់ការជួសជុលលើកតម្លៃឡើងវិញ ក្រោមការចូលរួមពីវិស័យឯកជន គឺលោកជំទាវហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ក្នុងបំណងដើម្បីចូលរួមអភិរក្សមរតកសម្បត្តិបេតិកភណ្ឌជាតិ។ បើតាមការបញ្ជាក់ពីឯកឧត្តម គឹម សុធិន គម្រោងជួសជុលនេះមានការលំបាកបន្ដិចដែរ ព្រោះការដ្ឋានស្ថិតនៅកណ្ដាលបារាយណ៍ ក្នុងព្រៃ ហើយផ្លូវធ្វើដំណើរមានភាពតូចបន្ដិច ដែលពិបាកក្នុងការដឹកជញ្ជូនថ្មតាមរថយន្តធុនធ្ងន់។ យ៉ាងណា ឯកឧត្តម គឹម សុធិន បានបង្ហាញសុទិដ្ឋិនិយម និងអារម្មណ៍រីករាយជាខ្លាំងជាមួយសមិទ្ធផលថ្មីមួយបន្ថែមទៀតនេះ ពិសេសប្រាសាទដែលបានដួលរលំឃើញតែគំនរដុំថ្មហើយបានខិតខំរកផ្គុំឱ្យមានរូបរាងឡើងវិញ។ ប្រាសាទផ្ទីដែលស្ថិតនៅចំកណ្តាលបារាយណ៍ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទនេះមានលក្ខណៈជាសំណង់ថ្មបាយក្រៀម […]

ព័ត៌មាន

សមត្ថកិច្ចចុះឃាត់គ្រឿងចក្រ៤គ្រឿង និងរថយន្តបែនដឹកដី៦គ្រឿង ដែលធ្វើសកម្មភាពជីកកកាយដីបឹងខុសច្បាប់នៅស្រុករលាប្អៀរ

(កំពង់ឆ្នាំង)៖ គ្រឿងចក្រប្រភេទអ៊ិចស្កាវ៉ាទ័រ និងរថយន្តបែនដឹកដីសរុប១០គ្រឿង ព្រមទាំងម្ចាស់គ្រឿងចក្រម្នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខណៈកំពុងជីកកកាយយកអាចម៌ដី ក្នុងបឹងដោយមិនមាន ច្បាប់អនុញ្ញាតនៅសង្កាត់ផ្សារឆ្នាំង ស្ថិតភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ លោកវរសេនីយ៍ឯក ហង់ សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះថា ការឃាត់គ្រឿងចក្រ និងរថយន្តបែនដឹកដី ដែលធ្វើសកម្មភាពជីក និងដឹកអាចម៍ដីគ្មានច្បាប់ខាងលើនេះ ត្រូវបានកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយរូបលោកផ្ទាល់ ចុះអនុវត្តតាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។ ក្នុងប្រតិបត្តិការនេះកម្លាំងក៏បានឃាត់ឈ្មោះ សោម សុម៉ាលីន អាយុ៥៧ឆ្នាំ។ រីឯគ្រឿងចក្រទាំងអស់នេះ គឺសមត្ថកិច្ចចុះឃាត់ពេលដែលកំពុងធ្វើសកម្មភាពជីកកកាយដីជាក់ស្ដែងនៅចំណុចខាងលើ។ បន្ទាប់ពីធ្វើការសាកសួររួច កងរាជអាវុធហត្ថក៏បានប្រគល់ជូនគ្រឿងចក្រ និងរថយន្តបែនដឹកដី ព្រមទាំងម្ចាស់គ្រឿងចក្រ ទៅឲ្យរដ្ឋបាលជលផលដើម្បីចាត់ការបន្ត។ ដោយឡែកលោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង ក៏បានបញ្ជាក់ ឲ្យដឹងថា គ្រឿងចក្រ និងរថយន្តខាងលើនេះ ត្រូវបានរងការពិន័យអន្តរការពី ៥លានទៅ១០លានរៀល។ លោកបញ្ជាក់ទៀតថា ក្នុងចំណោមអ៊ិចស្កាវាទ័រទាំង៤គ្រឿង គឺ២គ្រឿងបានធ្វើការផាកពិន័យរួចហើយ នៅ២គ្រឿងទៀតមិនទាន់ឃើញម្ចាស់ យកឯកសារពាក់ព័ន្ធមកបង្ហាញដល់សមត្ថកិច្ចនៅឡើយទេ៕

ព័ត៌មាន

រដ្ឋមន្ត្រីបរិស្ថាន : សហគមន៍តំបន់ការពារធម្មជាតិជាដៃគូសន្ទនាជាមួយរាជរដ្ឋាភិបាលក្នុងការធានានិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ

ភ្នំពេញ : ការបង្កើតបណ្តាញសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ជាដៃគូសន្ទនារវាងប្រជាសហគមន៍និងរាជរដ្ឋាភិបាល ផ្លាស់ប្តូរយោបល់ ស្វែងរកដំណោះស្រាយរួមគ្នា ផ្តល់ការទទួលខុសត្រូវក្នុងការគ្រប់គ្រងនិង ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យមាននិរន្តរភាព។ នេះគឺជាថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ក្នុងឱកាសជួបសំនេះសំណាល និងផ្តល់ម៉ូតូជូនគណៈកម្មាធិការបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់នាទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា ក្រសួងបរិស្ថាននឹងខិតខំពង្រឹងភាពជាដៃគូដ៏ល្អក្នុងការកសាងសហគមន៍ឲ្យមានការរីកចម្រើន ហើយភាពជាដៃគូសហការនេះ មានសារៈសំខាន់ ដែលផ្តល់ឱកាសឱ្យសហគមន៍តំបន់ការពារធម្មជាតិ អាចផ្លាស់ប្តូរបទពិសោធន៍ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងការអភិរវឌ្ឍន៍ជីវភាពសហគមន៍ និងអាចលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយជាមួយមន្រ្តីជំនាញ និងក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ចសហការល្អថែមទៀតក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់។ ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថា ជីវភាពសហគមន៍មូលដ្ឋានមានភាពប្រសើរ លុះត្រាតែគ្រួសារប្រជាសហគមន៍ មានអាហារហូបចុកគ្រប់គ្រាន់ មានសុខភាពល្អ រស់នៅប្រកបដោយអនាម័យស្អាត និងកូនចៅបានបន្តការសិក្សាបានខ្ពង់ខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យសហគមន៍ជំរុញផលិតកម្មអាហារនៅតាមមូលដ្ឋាន ជាពិសេសពង្រឹងលើធនធានអ្វីដែលសហគមន៍មានស្រាប់ដូចជាការដាំដុះដំណាំរួមផ្សំផ្សេងៗ និងការចិញ្ចឹមសត្វ ដែលជួយឲ្យគ្រួសារប្រជាសហគមន៍ មានស្បៀងអាហារបរិភោគគ្រប់គ្រាន់ មានសុខភាពល្អបរិបូណ៍ មានកម្លាំងប្រាជ្ញាវាងវៃ និងបង្កើនជីវភាពគ្រួសារតាមរយៈការលក់ចេញផលិតផលនានា ទៅកាន់ទីប្រជុំជន ទៅកាន់ទីផ្សារនានានៅរាជធានីភ្នំពេញបន្ថែមទៀត។ បន្ថែមពីនេះសហគមន៍មួយចំនួនមានសក្តានុពលក្នុងការបង្កើតជាទេសចរណ៍ធម្មជាតិ […]

ព័ត៌មាន

អគ្គនាយក ស៊ីម៉ាក់ ថា រយៈពេល ៤ខែដើមឆ្នាំ២០២១ ស៊ីម៉ាក់ ធ្វើការរំដោះផ្ទៃដីចម្ការមីន/ចម្ការគ្រាប់សរុបចំនួនជាង៣៥លានម៉ែត្រក្រឡា

ភ្នំពេញ ៖ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ លោក ហេង រតនា តាមរយៈទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា បើទោះបីជាកម្ពុជារងគ្រោះព្រោះការវាយប្រហារពីជំងឺកូវីដ១៩ក្ដី ប៉ុន្ដែការអនុវត្ដការងារបោសម្អាតមីននៅតែដំណើរការ។ ជាលទ្ធផលប្រតិបត្តិការក្នុងរយៈពេល៤ខែ ឆ្នាំ២០២១នេះ អង្គភាព ស៊ីម៉ាក់ ធ្វើការរំដោះផ្ទៃដីចម្ការមីន ចម្ការគ្រាប់ សរុបចំនួនជាង ៣៥.៦៥២.០០០ម៉ែត្រក្រឡា ស្មើនឹង៩៤,១៣% នៃផែនការ ៤ខែ ឬស្មើនឹង៣១,៣៨% នៃផែនការប្រចាំឆ្នាំ២០២១ ដោយរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន ១៥.៣៤៨គ្រាប់។ ទន្ទឹមនឹងនេះ ក៏បានធ្វើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដល់ក្រុមគោលដៅបានចំនួន ៥.៨១៨លើក ស្មើនឹង១៩៨.៧៣៧ខ្នងផ្ទះ៕

ព័ត៌មាន

ប្រធានមន្ទីរការងារខេត្ដស្វាយរៀង ថា មានរោងចក្រចំនួន ៤ហើយដែលត្រូវសម្រេចផ្អាកជាបណ្ដោះអាសន្នព្រោះជំងឺកូវីដ១៩

ភ្នំពេញ ៖ ប្រធានមន្ទីរការងារខេត្ដស្វាយរៀងបានប្រាប់ឲ្យដឹងថា គិតមកដល់ពេលនេះ មានរោងចក្រ សហគ្រាសចំនួន ៤ហើយ ដែលត្រូវសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្ន ក្រោយពីរោងចក្រទាំងនោះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩។ ជាដំណាក់កាលដំបូងនេះអាជ្ញាធរកំណត់ការផ្អាករយៈពេល ១៤ថ្ងៃ ដោយឡែកចំពោះម្ចាស់រោងចក្រដែលចង់ដំណើររោងចក្រឡើងវិញ ត្រូវដាក់សំណើរទៅកាន់មន្ទីរដើម្បីពិនិត្យលក្ខខណ្ឌបច្ចេកទេស៕

ព័ត៌មាន

កងទ័ពកម្ពុជា ស្នើភាគីថៃកុំឲ្យបាញ់ពលរដ្ឋខ្មែរ ពេលពួកគេលួចឆ្លងដែនខុសច្បាប់

មន្ត្រីយោធារបស់កម្ពុជា បានស្នើទៅភាគីថៃជាថ្មីម្តងទៀត ដោយសូមឲ្យឆ្មាំការពារព្រំដែនរបស់ថៃ មានការយោគយល់ និងកុំធ្វើការបាញ់សម្លាប់ពលរដ្ឋខ្មែរ ពេលដែលពួកគាត់លួចឆ្លងដែនខុសច្បាប់ និងលួចទៅកាប់ឈើនៅលើទឹកដីថៃ ជាដើមនោះ។ ការស្នើសុំរបស់យោធាកម្ពុជានេះ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅក្នុងភូមិសាស្ត្រជូរមុខតំបន់ភ្នំតាថាវ ខេត្តព្រះវិហារ ដើម្បីបន្តកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងទប់ស្កាត់បង្ក្រាបរាល់បទល្មើស ផ្សេងៗនៅតាមព្រំដែននៃប្រទេសទាំងពីរ(កម្ពុជា-ថៃ)។ នៅក្នុងកិច្ចប្រជុំនោះភាគីទាំងពីរ បានប្ដេជ្ញារួមគ្នាបន្តក្នុងការបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសដែលលួចឆ្លងដែនដោយខុសច្បាប់ ពិសេសបទល្មើសឆ្លងដែនដោយខុសច្បាប់ របស់បងប្អូនពលរដ្ឋខ្មែរលួចឆ្លងដែនចូលទៅរកកាប់ឈើប្រណិតក្នុងទឹកដីថៃជាដើមនោះ។ យ៉ាងណាក៏ដោយនៅក្នុងកិច្ចប្រជុំនោះភាគីកម្ពុជា បានធ្វើការស្នើសុំការយោគយល់ពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរថៃ កុំមានការបាញ់សម្លាប់ពលរដ្ឋខ្មែរពេលដែលពួកគាត់លួចឆ្លងដែនទៅកាន់ប្រទេសថៃ។ រួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមព្រំដែន មិនត្រូវធ្វើអ្វីថ្មីនៅចំណុចដែលមិនទាន់បានកំណត់ រួមគ្នាទប់ស្កាត់ការលួចឆ្លងដែន និងកាប់ព្រៃឈើខុសច្បាប់ និងការណាត់ជួបគ្នាឡើងវិញក្នុងរយ:ពេល១ខែម្តងនោះ។៕