ភ្នំពេញ៖ការប្រកួតកីឡាវាយសីដើម្បីដណ្ដើមពានរង្វាន់មិត្តភាព សហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក )រាជធានីភ្នំពេញ បានចាប់ផ្តើមហើយចាប់ ពីព្រឹកថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍ប្រកួតវាយសីដណ្តើមពានរង្វាន់ មិត្តភាព ស.ស.យ.ក រាជធានីភ្នំពេញនេះរៀបចំឡើងក្នុងគោលបំណងជំរុញ និងគាំទ្រដល់វិស័យកីឡា នៅកម្ពុជា។ លោក ឡែម ស៊ីណា ប្រធានក្លឹបវាយសីភ្នំពេញបានប្រាប់ឱ្យដឹងថាក្នុងការប្រកួតវាយសីដណ្តើមពានរង្វាន់ មិត្តភាព ស.ស.យ.ក រាជធានីភ្នំពេញនេះមាន កីឡាករ និងកីឡាការិនីចំនួន៦៤រូបស្មើនឹង៣២គូចូលរួម។សម្រាប់ការរៀបចំប្រកួតនេះដែរនឹង ទទួលប្រាក់រង្វាន់ពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក )រាជធានីភ្នំពេញ។ លោកបានបញ្ជាក់បន្ថែមថា”កម្មវិធីនេះរៀបចំឡើងក្រោមចំណុះរបស់ស.ស.យ.ក រាជធានីភ្នំពេញទាំងអស់ ហើយធ្វើឡើងដើម្បីរឹតចំណង មិត្តភាព សន្តិភាព និង ទំនាក់ទំនងល្អជាមួយគ្នា។
ព័ត៌មានសិល្បះនិងកីឡា
កញ្ញា ប៉ោ រចនា អ្នកខេត្តបាត់ដំបង បានក្លាយជាម្ចាស់ម្កុដ MISS GLAMOUR LOOK CAMBODIA ឆ្នាំ២០២៣
កម្មវិធីប្រកួតជ្រើសរើសសបវរកញ្ញា MISS GLAMOUR LOOK CAMBODIA 2023 បានមកដល់ទីបញ្ចប់ការ ក្រោយដំណើរការអស់ពេលជាង១ខែ ដោយសម្រេចរកឃើញម្ចាស់ម្កុដហើយបានទៅលើបេក្ខភាពមកពីខេត្តបាត់ដំបងកញ្ញា ប៉ោ រចនា ។ ការប្រកួតនេះបានប្រារព្ធឡើងក្នុងផ្សារទំនើបអូឡាំព្យាកាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដោយមានមហាជនជាច្រើនបានចូលរួមអបអរនិងមកគាំទ្រ ហើយជាលទ្ធផលនៃកម្មវិធី MISS GLAMOUR LOOK CAMBODIA 2023 ជ័យលាភីលេខ១កញ្ញា ប៉ោ រចនា , លេខ២កញ្ញា ម៉ៅ នីង, និងលេខ៣ វ៉ិត មករា ។
បេក្ខជនប្រឡងបាក់ឌុបដែលបានប្រព្រឹត្តសកម្មភាពកម្រិតថ្នាក់ទី២ នឹងត្រូវទទួលវិន័យបែបណាខ្លះ?
ក្រសួងអប់រំយុវជន និង កីឡានៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៣ បានបញ្ជាក់ដល់បេក្ខជនដែលនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ ហៅរត់មាត់ថា បាក់ឌុប នៅថ្ងៃទី ០៦ ខែ វិច្ឆិកា ២០២៣ ខាងមុខពីសកម្មភាពកម្រិតថ្នាក់ទី២ ដែលត្រូវទទួលវិន័យ។ សម្រាប់ទោសវិន័យកម្រិតថ្នាក់ទី២នេះ គឺការធ្វើឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ។ ក្រសួងអប់រំបានបញ្ជាក់ថា “បេក្ខជនដែលបានប្រព្រឹត្តិសកម្មភាពកម្រិតថ្នាក់ទី២ នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និង ផ្អាកមិនឱ្យប្រឡងមួយឆ្នាំបន្ទាប់ទៀតផង”។ បើតាមការកំណត់របស់ក្រសួងអប់រំកន្លងមកចំពោះការប្រព្រឹត្តិសកម្មភាព វិន័យថ្នាក់ទី ១គឺជាការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការទូទៅក្នុងការប្រឡង ដូចជាការបង្កើតបណ្ដាញស្វែងរកផលកម្រៃជាដើម។ចំណែកវិន័យថ្នាក់ទី ២គឺ មានទម្ងន់ធ្ងន់ ដូចជាការធ្វើឱ្យមានការប៉ះពាល់ខ្លាំងដល់ការប្រឡង ,ការលើកទឹកចិត្តឱ្យសិស្សចម្លងគ្នា និងជាការប្រាប់ចម្លើយដល់សិស្សជាដើម។
កូនក្រុម នរិទ្ធ ៣ រូបនេះ ចេញមកផ្អើល The Rapper Cambodia វគ្គ Battle Round
វគ្គ Battle Round សប្ដាហ៍ ដំបូង របស់ កម្មវិធី The Rapper Cambodia ទស្សនិកជន បាន ឃើញ និង ស្ដាប់ បទ ថ្មី និង ការ រ៉េប ស្ទីល៍ប្លែក និព្រម ទាំង ការ សម្ដែង របស់ បេក្ខជន ដែល ជា team របស់ coach នរិទ្ធ ជាពិសេស ៣ នាក់ Vanno, Kan ហើយនិង Emi ដែល ត្រូវ ចាប់ ក្រុម តែ មួយ។ ក្រោយ ចម្រាញ់ បេក្ខជន ទាំង ៥ សប្ដាហ៍ ក្នុង វគ្គ Audition […]
សហព័ន្ធកីឡាវាយសីកម្ពុជា នឹងរៀបចំជើងឯកយុវជនអាស៊ីអាគ្នេយ៍ នាសប្ដាហ៍ក្រោយ
បន្ទាប់ពីទទួលបានសេចក្ដីទុកចិត្តពីសហព័ន្ធកីឡាវាយសីអាស៊ី នៅសប្ដាហ៍ក្រោយនេះ សហព័ន្ធកីឡាវាយសីកម្ពុជា នឹងរៀបចំការប្រកួតកីឡាវាយសីជើងឯកយុវជនថ្នាក់តំបន់អាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ នៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈអ្នកគាំទ្រអាចចូលរួមទស្សនាបានដោយសេរី។ លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រកួតនេះមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានអត្តពលិកប្រមាណ ៧០នាក់មកពី ៥ប្រទេសចូលរួម រួមមានអត្តពលិកម្ចាស់ផ្ទះកម្ពុជា មីយ៉ាន់ម៉ា ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត។ អគ្គលេខាធិការសហព័ន្ធដដែលបានបន្ដថា «នេះជាលើកទី១ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវាយសីថ្នាក់តំបន់ បន្ទាប់ពីយើងបានរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមបានល្អ ទាំងទីលាន ការងារបច្ចេកទេស និងការស្នាក់នៅ-ហូបចុកជាដើម បានធ្វើឲ្យបណ្ដាប្រទេសក្នុងតំបន់ និងអន្ដរជាតិកោតសរសើរ។
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញសំណេះសំណាលជាមួយមេគ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា ក្នុងភូមិដំណាក់សង្កែ និងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!
នាព្រឹក ថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅបរិវេណវត្តកែវមុនី សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា ក្នុង ភូមិព្រែករទាំង និងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ដោយមានការអញ្ជើញចូលរួមពី លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក ជុំ ឈាង ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ ព្រមទាំងឯកឧត្តម លោក លោកស្រី ក្រុមការងារអមដំណើរ គណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបក្សភូមិសរុបរួមមានចំនួន ៩១៦នាក់។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម រ័ត្ន ស្រ៊ាង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អង្គពិធីទាំងមូល […]
ក្រសួងសាធារណការ និងដឹកជញ្ជូន និងចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីមិនអនុវត្តតាមការណែនាំនិងមានសិទ្ធិបដិសេធមិនអនុញ្ញាតឱ្យបុគ្គលណាមួយប្រើប្រាស់ផ្លូវល្បឿនលឿន
រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសអនុញ្ញាតឲ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឥតគិតថ្លៃ រយៈពេលមួយខែហើយនឹងមិនអនុញ្ញាតឲ្យបុគ្គលណាដែលមិនគោរពតាមការណែនាំ។ យោងតាមសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយឥតគិតថ្លៃរយៈពេល០១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូនលើកឡើងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) គឺជាផ្លូវល្បឿនលឿន ដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាផ្លូវដែលតម្រូវឱ្យបង់ប្រាក់សម្រាប់ការប្រើប្រាស់ផ្លូវនេះ។ ក្រសួងបន្តថា ក្នុងន័យដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីការប្រើប្រាស់ផ្លូវល្បឿនលឿនដល់សាធារណជនឱ្យបានទូលំទូលាយ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនវិនិយោគបានសម្រេចអនុញ្ញាតឱ្យសាធារណជនដែលជាអ្នកបើកបរយានយន្តប្រើប្រាស់ផ្លូវល្បឿនលឿននេះដោយឥតគិតថ្លៃក្នុងរយៈពេល១ខែគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ សូមបញ្ជាក់ជូនថា យានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់លើផ្លូវល្បឿនលឿនរួមមាន៖ រថយន្តគ្រប់ប្រភេទដែលមានល្បឿនអតិបរិមាលើសពី ៧០គ.ម/ម៉ោង (កំណត់ពីរោងចក្រ) និងទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី៥០០cc ឡើងទៅ។ ជាមួយគ្នានោះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមយកឱកាសនេះក្រើនរំលឹកដល់សាធារណជនសូមមេត្តាចូលរួមគោរពបទបញ្ជា និងសេចក្តីណែនាំនានាឱ្យបានខ្ជាប់ខ្ជួន ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងបង្ការគ្រោះថ្នាក់ជាយថាហេតុចំពោះការប្រើប្រាស់ផ្លូវល្បឿនលឿននេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករផ្លូវល្បឿនលឿនមានសិទ្ធិបដិសេធមិនអនុញ្ញាតឱ្យបុគ្គលណាមួយប្រើប្រាស់ផ្លូវល្បឿនលឿន និងចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីមិនអនុវត្តតាមការណែនាំ៕
លោក ស្នងការដ្ឋានបញ្ជាក់ថា មិនអនុញ្ញាតិឱ្យបាញ់ល្បឿនថ្ងៃគូនោះទេ បើមន្ត្រីណាអនុវត្តផ្ទុយពីគោលការណ៍ត្រូវទទួលខុសត្រូវលើខ្លួនឯង
ខេត្តស្ទឹងត្រែង ៖ ស្នងការដ្ឋានបញ្ជាក់ថា ពាក់ព័ន្ធ គោលដៅចរាចរណ៍នៅខេត្តស្ទឹងត្រែងនោះ ពេលនេះស្នងការដ្ឋាននគរបាលខេត្ត សុំធ្វើការបំភ្លឺលើករណីមួយចំនួន ដោយអះអាងថា សុទ្ធតែបេសកកម្មដោយស្របច្បាប់ទាំងអស់។ ស្នងការដ្ឋានគរបាលខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺលើករណីមួយ ស្នងការដ្ឋាន បានបំភ្លឺផ្ទាល់មាត់ថា ពាក់ព័ន្ធតារាងបែកចែកប្រាក់៧០ភាគរយដល់ក្រុមការងារដែលបានអនុវត្តច្បាប់ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត គឺជាប្រាក់រង្វាន់លើកទឹកចិត្ត(ប្រាក់អប្បហារ) ប៉ុណ្ណោះ។ ស្នងការដ្ឋានក៏បានបំភ្លឺបន្តថា ចំពោះកម្លាំងការពារវរការពារព្រំដែននេះ លោកស្នងការបានចេញលិខិតបង្គាប់ការ (បេសកកម្ម) ចេញពីអង្គភាពចាត់ចែងទៅជួយក្នុងកិច្ចការចរាចរណ៍ ដោយសារខាងចរាចរណ៍ខ្វះកម្លាំង ក្នុងនេះលិខិតបង្គាប់ការរបស់ស្នងការដ្ឋានបានប្រគល់ភារៈកិច្ចជូនលោកវរសេនីយ៍ទោ ឈឿន ម៉េង ទទួលខុសត្រូវដឹកនាំនិងត្រួតពិនិត្យក្រុមទាំង៣ រួមមានគោលដៅផ្លូវជាតិលេខ៧៨ គោលដៅផ្លូវជាតិលេខ៧ និងគោលដៅផ្លូវជាតិលេខ៩។ ដោយឡែកពាក់ព័ន្ធការដាក់កាមេរ៉ាបាញ់ល្បឿនយានយន្ត លោកស្នងការតែងតែអប់រំណែនាំមន្ត្រីរបស់ខ្លួនត្រូវអនុវត្តតាមគោលការណ៍របស់នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្លាប់សាធារណៈអោយបាញ់ល្បឿនតែថ្ងៃសេសប៉ុណ្ណោះ តែមានមន្ត្រីខិលខួចមួយចំនួននៅគោលដៅលួចបាញ់ថ្ងៃគូ ។ ក្រោយសារព័ត៌មានចេញផ្សាយ លោកស្នងការក៏បានណែនាំមន្ត្រីឈរជើងនៅគោលដៅខាងលើទាំងអស់ ត្រូវអនុវត្តតាមគោលការណ៍របស់នាយកដ្ឋាន ។ មិនត្រឹមតែប៉ុណ្ណោះលោកស្នងការ តែងណែនាំជាប្រចាំថា មិនអនុញ្ញាតិឱ្យបាញ់ល្បឿនថ្ងៃគូនោះទេ បើមន្ត្រីណាអនុវត្តផ្ទុយពីគោលការណ៍ត្រូវទទួលខុសត្រូវលើខ្លួនឯង។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាយកឈ្នះឡាវ ៤-១ ឡើងឈរលេខ១ពូល B ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១
រាជធានីភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជាបានយកឈ្នះលើក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំឡាវ៤១ដែលធ្វើឲ្យក្រុមកម្ពុជាឈរលេខ១បណ្តោះអាសន្នក្នុងការប្រកួតពូល B នៅកីឡដ្ឋានThienTruongទីក្រុងNamDinhប្រទេសវៀតណាមកាលពីល្ងាចថ្ងៃទី៩ខែឧសភាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ដែលវៀតណាមជាម្ចាស់ផ្ទះ។ ក្រុមយុវជនគោព្រៃកម្ពុជា U23 បានបង្ហាញទម្រង់លេងល្អប្រសើររបស់ខ្លួនក្នុងការប្រកួតជាមួយ U23 ឡាវ ដោយស៊ុតបញ្ចូលទីបាន២គ្រាប់ក្នុងតង់ទី១។ គ្រាប់បាល់បើកឆាកដំបូងរកបានដោយខ្សែប្រយុទ្ធសៀងចាន់ធានិង១គ្រាប់ទៀតរកបានដោយការភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងពីសំណាក់កីឡាករឡាវ ក្រោយពីកីឡាករសាទី របស់កម្ពុជាស៊ុតចំគោលដៅឡងត្រូវជើងខ្សែការពារឡាវ។ ចូលដល់ការប្រកួតតង់ទី២ក្រុមកម្ពុជាមានឱកាសវាយសម្រុកទៅមុខទីក្រុមឡាវហើយកីឡាករកម្ពុជារកបាន២គ្រាប់បន្ថែមទៀតនៅនាទីទី៦៣ដោយកីឡាករ គី រីណា និងនៅនាទីទី៧១ ដោយកីឡាករ អ៊ឹម សំអួន ដែលទើបនឹងប្តូរចូល។ ចំណែកក្រុមឡាវក៏រកបានមួយគ្រាប់សងវិញដែរនៅនាទីទី៦៧។ ជ័យជម្នះនេះធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំឡើងឈរលេខ១ក្នុងពូលBមាន៣ពិន្ទុនៅក្នុងដៃជាមួយក្រុមម៉ាឡេស៊ីដែលយកឈ្នះថៃ១ទល់០។ សម្រាប់ការប្រកួតបន្ទាប់ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប៉ះក្រុមជម្រើសជាតិសិង្ហបុរីនៅវេលាម៉ោង៤រសៀលថ្ងៃទី១១ ខែឧសភាខណៈដែលក្រុមជម្រើសជាតិឡាវនឹងត្រូវប៉ះម៉ាឡេស៊ីនៅម៉ោង៧យប់ថ្ងៃដដែលនោះដែរ។ គួរបញ្ជាក់ថាការប្រកួតវគ្គជម្រុះក្នុងពូលBនេះកម្ពុជាត្រូវប៉ះថៃថ្ងៃទី១៤ឧសភានិងប៉ះម៉ាឡាស៊ីថ្ងៃទី១៦ឧសភាដើម្បីប្រជែងយកក្រុមដែលខ្លាំងលេខ១និងលេខ២ក្នុងពូលឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ សម្រាប់ការប្រកួតកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (SEAGame)លើកទី៣១នៅឆ្នាំនេះក្នុងវិញ្ញាសាបាល់ទាត់គឺពូលA មានដូចជា ហ្វីលីពីន, ម្ចាស់ផ្ទះវៀតណាម, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា និងទីម័រខាងកើត ខណៈដែលពូល B មាន ឡាវ, កម្ពុជា, ម៉ាឡេស៊ី, សិង្ហបុរី និងថៃ៕