ខេត្តស្ទឹងត្រែង ៖ ស្នងការដ្ឋានបញ្ជាក់ថា ពាក់ព័ន្ធ គោលដៅចរាចរណ៍នៅខេត្តស្ទឹងត្រែងនោះ ពេលនេះស្នងការដ្ឋាននគរបាលខេត្ត សុំធ្វើការបំភ្លឺលើករណីមួយចំនួន ដោយអះអាងថា សុទ្ធតែបេសកកម្មដោយស្របច្បាប់ទាំងអស់។
ស្នងការដ្ឋានគរបាលខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺលើករណីមួយ ស្នងការដ្ឋាន បានបំភ្លឺផ្ទាល់មាត់ថា ពាក់ព័ន្ធតារាងបែកចែកប្រាក់៧០ភាគរយដល់ក្រុមការងារដែលបានអនុវត្តច្បាប់ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត គឺជាប្រាក់រង្វាន់លើកទឹកចិត្ត(ប្រាក់អប្បហារ) ប៉ុណ្ណោះ។ ស្នងការដ្ឋានក៏បានបំភ្លឺបន្តថា ចំពោះកម្លាំងការពារវរការពារព្រំដែននេះ លោកស្នងការបានចេញលិខិតបង្គាប់ការ (បេសកកម្ម) ចេញពីអង្គភាពចាត់ចែងទៅជួយក្នុងកិច្ចការចរាចរណ៍ ដោយសារខាងចរាចរណ៍ខ្វះកម្លាំង ក្នុងនេះលិខិតបង្គាប់ការរបស់ស្នងការដ្ឋានបានប្រគល់ភារៈកិច្ចជូនលោកវរសេនីយ៍ទោ ឈឿន ម៉េង ទទួលខុសត្រូវដឹកនាំនិងត្រួតពិនិត្យក្រុមទាំង៣ រួមមានគោលដៅផ្លូវជាតិលេខ៧៨ គោលដៅផ្លូវជាតិលេខ៧ និងគោលដៅផ្លូវជាតិលេខ៩។
ដោយឡែកពាក់ព័ន្ធការដាក់កាមេរ៉ាបាញ់ល្បឿនយានយន្ត លោកស្នងការតែងតែអប់រំណែនាំមន្ត្រីរបស់ខ្លួនត្រូវអនុវត្តតាមគោលការណ៍របស់នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្លាប់សាធារណៈអោយបាញ់ល្បឿនតែថ្ងៃសេសប៉ុណ្ណោះ តែមានមន្ត្រីខិលខួចមួយចំនួននៅគោលដៅលួចបាញ់ថ្ងៃគូ ។
ក្រោយសារព័ត៌មានចេញផ្សាយ លោកស្នងការក៏បានណែនាំមន្ត្រីឈរជើងនៅគោលដៅខាងលើទាំងអស់ ត្រូវអនុវត្តតាមគោលការណ៍របស់នាយកដ្ឋាន ។ មិនត្រឹមតែប៉ុណ្ណោះលោកស្នងការ តែងណែនាំជាប្រចាំថា មិនអនុញ្ញាតិឱ្យបាញ់ល្បឿនថ្ងៃគូនោះទេ បើមន្ត្រីណាអនុវត្តផ្ទុយពីគោលការណ៍ត្រូវទទួលខុសត្រូវលើខ្លួនឯង។