ព័ត៌មាន ព័ត៌មានសិល្បះនិងកីឡា

សហព័ន្ធកីឡាវាយសីកម្ពុជា នឹងរៀបចំជើងឯកយុវជនអាស៊ីអាគ្នេយ៍ នាសប្ដាហ៍ក្រោយ

បន្ទាប់ពីទទួលបានសេចក្ដីទុកចិត្តពីសហព័ន្ធកីឡាវាយសីអាស៊ី នៅសប្ដាហ៍ក្រោយនេះ សហព័ន្ធកីឡាវាយសីកម្ពុជា នឹងរៀបចំការប្រកួតកីឡាវាយសីជើងឯកយុវជនថ្នាក់តំបន់អាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ នៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈអ្នកគាំទ្រអាចចូលរួមទស្សនាបានដោយសេរី។

 

លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រកួតនេះមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានអត្តពលិកប្រមាណ ៧០នាក់មកពី ៥ប្រទេសចូលរួម រួមមានអត្តពលិកម្ចាស់ផ្ទះកម្ពុជា មីយ៉ាន់ម៉ា ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត។

 

អគ្គលេខាធិការសហព័ន្ធដដែលបានបន្ដថា «នេះជាលើកទី១ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវាយសីថ្នាក់តំបន់ បន្ទាប់ពីយើងបានរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមបានល្អ ទាំងទីលាន ការងារបច្ចេកទេស និងការស្នាក់នៅ-ហូបចុកជាដើម បានធ្វើឲ្យបណ្ដាប្រទេសក្នុងតំបន់ និងអន្ដរជាតិកោតសរសើរ។

adm

Leave a Reply

Your email address will not be published. Required fields are marked *