ភ្នំពេញ៖ការប្រកួតកីឡាវាយសីដើម្បីដណ្ដើមពានរង្វាន់មិត្តភាព សហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក )រាជធានីភ្នំពេញ បានចាប់ផ្តើមហើយចាប់ ពីព្រឹកថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣។
ព្រឹត្តិការណ៍ប្រកួតវាយសីដណ្តើមពានរង្វាន់ មិត្តភាព ស.ស.យ.ក រាជធានីភ្នំពេញនេះរៀបចំឡើងក្នុងគោលបំណងជំរុញ និងគាំទ្រដល់វិស័យកីឡា នៅកម្ពុជា។
លោក ឡែម ស៊ីណា ប្រធានក្លឹបវាយសីភ្នំពេញបានប្រាប់ឱ្យដឹងថាក្នុងការប្រកួតវាយសីដណ្តើមពានរង្វាន់ មិត្តភាព ស.ស.យ.ក រាជធានីភ្នំពេញនេះមាន កីឡាករ និងកីឡាការិនីចំនួន៦៤រូបស្មើនឹង៣២គូចូលរួម។សម្រាប់ការរៀបចំប្រកួតនេះដែរនឹង ទទួលប្រាក់រង្វាន់ពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក )រាជធានីភ្នំពេញ។
លោកបានបញ្ជាក់បន្ថែមថា”កម្មវិធីនេះរៀបចំឡើងក្រោមចំណុះរបស់ស.ស.យ.ក រាជធានីភ្នំពេញទាំងអស់ ហើយធ្វើឡើងដើម្បីរឹតចំណង មិត្តភាព សន្តិភាព និង ទំនាក់ទំនងល្អជាមួយគ្នា។