ព័ត៌មាន ព័ត៌មានអន្តរជាតិ

United Airline បញ្ជាទិញយន្តហោះថ្មីសរុប ១១០គ្រឿងពីក្រុមហ៊ុន Boeing និង Airbus ក្នុងតម្លៃ ២២.៤ពាន់លានដុល្លារ

ក្រុមហ៊ុន United Airlines បានប្រកាសនៅថ្ងៃទី៣ ខែតុលាថា ខ្លួនបានបញ្ជាទិញយន្តហោះថ្មីសរុបចំនួន ១១០គ្រឿងពីក្រុមហ៊ុន Boeing និង Airbus បូករួមទាំងជម្រើសបញ្ជាទិញ ៩០គ្រឿងបន្ថែមទៀត នៅក្នុងកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដើម្បីបង្ហាញពីទំនុកចិត្តទៅលើវិស័យអាកាសចរណ៍។

ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបញ្ជាទិញយន្តហោះប៊ូអ៊ីងធុន 787-9 ចំនួន ៥០គ្រឿង និងយន្តហោះអ៊ែរប៊ស់ធុន A321neo ចំនួន ៦០គ្រឿងគ្រឿង ដែលសរុបទាំងអស់មានចំនួន ១១០គ្រឿង ដោយការចែកចាយនឹងចាប់ផ្តើមនៅឆ្នាំ ២០២៨ខាងមុខ។

ការបញ្ជាទិញរួមគ្នាដ៏ធំនេះ មានតម្លៃរហូតដល់ ២២.៤ពាន់លានដុល្លារ នេះបើយោងតាមតារាងតម្លៃដែលបង្ហាញជាសាធារណៈក្នុងពេលថ្មីៗរបស់ក្រុមហ៊ុនពីរ។

adm

Leave a Reply

Your email address will not be published. Required fields are marked *