ព័ត៌មាន

អភិបាលខេត្តកោះកុង អញ្ជើញចូលរួមប្រគល់ថវិការបស់រាជរដ្ឋាភិបាល និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនលោកយាយដែលមានអាយុ ១០០ឆ្នាំ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

ថ្ងៃចន្ទទី២ ខែសីហា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ក្នុងពិធីប្រគល់ថវិកាដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៣,០០០,០០០ រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនលោកយាយ ហុង ឡាច ដែលមានអាយុ ១០០ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕
ប្រភព៖ រដ្ឋបាលខេត្តកោះកុង
adm

Leave a Reply

Your email address will not be published. Required fields are marked *