ព័ត៌មាន

G-Devith និង Sting ពួតដៃគ្នាបង្កើតព្រឹត្តិការណ៍តន្រ្តីដ៏អាស្ចារ្យប្រចាំឆ្នាំ ២០២៣ គឺ Sting Musicverse Festival

កាលពីល្ញាចម្សិលមិញនេះ ជីដេវីត បានបង្ហោះក្នុងគណនីហ្វ៊េសបុករបស់ខ្លួនពី កម្មវិធី Sting Musicverse Festival ដែលនឹងធ្វើឡើងនៅថ្ញៃទី ១២ វិច្ឆិកា នៅទីធ្លា OCIC ជ្រោយចង្វារ ចាប់ពីម៉ោង ២រសៀល រហូតដល់ម៉ោង ១០ យប់។

ដេវីតបានប្រាប់ទៅអ្នកគាំទ្ររបស់ខ្លួនស្តែងៗថា “ម្តងនេះមិនមែនត្រឹមតែជាការប្រគំតន្រ្តីនោះទេ ម្តងនេះគឺលើសពីការប្រគំតន្រ្តីទៀត។” ដោយត្រឹមតែពាក្យមួយឃ្លានេះធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងច្បាស់បន្ថែម និង ចង់ចូលរួមកម្មវិធីនេះជាខ្លាំង។

បន្តមកដល់ពេលនេះយើងនៅមិនទាន់ដឹងថា តើកម្មវិធី Sting Musicverse Festival មានអ្វីប្លែកអស្ចារ្យបែបណានោះទេ ប៉ុន្តែតាមការបញ្ចាក់ពីការបង្ហោះសារនៅក្នុងហ្វេសបុក របស់ G-Devith និង Sting យើងដឹងថាកម្មវិធីលើកនេះគឺធំជាង ២ ដងបើប្រៀបទៅកម្មវិធីដែល ដេវីត និង sting សហការគ្នាធ្វើពីមុនមក។

adm

Leave a Reply

Your email address will not be published. Required fields are marked *