ព័ត៌មានសន្តិសុខសង្គម ព័ត៌មានអន្តរជាតិ

គណៈប្រតិភូចិនដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងនៅចុងសប្តាហ៍នេះ

នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា នៅចុងសប្តាហ៍នេះ គណៈប្រតិភូបក្សកុម្មុយនីស្តចិន និងគណៈប្រតិភូរដ្ឋាភិបាល ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក លៀវ ហ្គួចុង (Liu Guozhong) នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីចូលរួមក្នុងការប្រារព្ធទិវាទទួលបានឯករាជ្យរបស់ប្រទេសកូរ៉េខាងជើង។

ប្រព័ន្ធផ្សព្វផ្សាយដដែលបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះធ្វើឡើងតាមការអញ្ជើញរបស់គណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េ (WPK) និងរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងជើង។

ប្រទេសកូរ៉េខាងជើងនឹងប្រារព្ធទិវាទទួលបានឯករាជ្យរបស់ខ្លួននៅថ្ងៃទី៩ ខែកញ្ញា ដែលត្រូវបានគេស្គាល់ថាជាទិវានៃមូលដ្ឋានគ្រឹះរបស់សាធារណរដ្ឋ ហើយឆ្នាំនេះគឺជាការប្រារព្ធខួបលើកទី៧៥ រាប់ចាប់តាំងពីឧបទ្វីបមួយនេះ ត្រូវបានរំដោះពីការកាន់កាប់របស់ជប៉ុន។ ប្រភពព័ត៌មាន៖ Channel NewsAsia

adm

Leave a Reply

Your email address will not be published. Required fields are marked *