ព័ត៌មានអន្តរជាតិ

លោក Srettha ៖ ជួរគណៈរដ្ឋមន្ត្រីថៃបានរៀបចំបញ្ចប់ហើយ

នាយករដ្ឋមន្ត្រីថៃទើបតែងតាំង លោក Srettha Thavisin បាននិយាយ កាលពីថ្ងៃចន្ទ សប្តាហ៍នេះថា ជួរគណៈរដ្ឋមន្ត្រីរបស់លោកត្រូវបានរៀបចំបញ្ចប់ហើយ ចំពេលមានការរំពឹងទុកថា រដ្ឋមន្ត្រីការពារជាតិថ្មីអាចជាសមាជិកស៊ីវិល មកពីគណបក្សភឿថៃ របស់លោកនាយករដ្ឋមន្ត្រី។

លោក Srettha Thavisin បានថ្លែងនៅទីស្នាក់ការគណបក្សថា ការប្រជុំរៀបចំគណៈរដ្ឋមន្ត្រី គឺបានដោះស្រាយរួចរាល់ហើយ ជាអ្វីដែលលោកបារម្ភ ខណៈដែលសមាសភាពរដ្ឋមន្ត្រីថ្មីទាំងនោះ នឹងពិនិត្យលើលក្ខណៈសម្បត្តិ មុនពេលត្រូវស្នើសុំការអនុម័ត ពីព្រះមហាក្សត្រ។

លោក នាយករដ្ឋមន្ត្រីបានបដិសេធមិនធ្វើអត្ថាធិប្បាយលើ «របាយការណ៍ដែលថា សមាជិកបក្សភឿថៃ និងអ្នកគាំទ្រអាវក្រហមមួយចំនួននៃគណបក្សរបស់លោក ដែលមិនចង់ឱ្យ ឧត្តមសេនីយ៍ Natthapol Nakpanich អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ បច្ចុប្បន្ន ធ្វើជារដ្ឋមន្ត្រីការពារជាតិនោះទេ»។ ប្រភពពី Bangkok Post

adm

Leave a Reply

Your email address will not be published. Required fields are marked *