ព័ត៌មានអន្តរជាតិ

អង់គ្លេសចាប់ខ្លួនជនជាតិប៊ុលហ្គារីបីនាក់ ពាក់ព័ន្ធនឹងការស៊ើបការណ៍សម្ងាត់ឱ្យរុស្ស៊ី

ប៉ូលិសក្រុងឡុងដ៍បាននិយាយថា ខ្លួនចាប់ខ្លួនពលរដ្ឋប៊ុលហ្គារីីនាក់រស់នៅចក្រភពអង់គ្លេសកាលពីខែកុម្ភៈ ក្រោមការសង្ស័យនៃបទល្មើសចារកម្មឱ្យរុស្ស៊ី និងការកាន់កាប់ឯកសារអត្តសញ្ញាណមិនពិត។

ប៉ូលិសក្រុងបានបញ្ជាក់កាលពីថ្ងៃអង្គារថា អ្នកទាំង៣នោះ រួមមានលោក Orlin Roussev អាយុ ៤៥ ឆ្នាំ លោក Bizer Dzhambazov អាយុ ៤២ ឆ្នាំ និងនាង Katrin Ivanova អាយុ ៣២ ឆ្នាំ ដែលត្រូវបានឃុំខ្លួនចាប់តាំងពីចាប់ខ្លួនមក។

បណ្ដាញព័ត៌មានអង់គ្លេស BBC និងប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសផ្សេងទៀត បានរាយការណ៍ថា អ្នកទាំងបី ត្រូវបានគេសង្ស័យថាបានធ្វើការឱ្យសេវាសន្តិសុខរុស្ស៊ី។ អ្នកទាំងបី ក៏រងការចោទប្រកាន់ផងដែរថា កាន់កាប់ឯកសារក្លែងក្លាយ ក្នុងចំណោមឯកសារសម្គាល់អត្តសញ្ញាណចំនួន ៣៤ ដែលពួកគេមាន។  ប្រភព៖ Three Bulgarians arrested in UK linked to suspected Russian espionage

adm

Leave a Reply

Your email address will not be published. Required fields are marked *