ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងរងផលប៉ះពាល់ខ្លាំង ដោយសារហុងកុងបិទការនាំចូលអាហារសមុទ្រមួយចំនួន

មន្ត្រីជប៉ុនម្នាក់មកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានលើកឡើងថា ប្រទេសជប៉ុននឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការហាមឃាត់ការនាំចូលអាហារសមុទ្រទៅកាន់ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ ដោយសារតែជប៉ុននឹងបញ្ចេញទឹកដែលបានកែច្នៃពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា (Fukushima) ទៅក្នុងសមុទ្រនាពេលខាងមុខឆាប់ៗនេះ។

ប្រទេសជប៉ុននឹងចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មនោះ ដែលមានចំនួនប្រមាណជាងមួយលានតោន ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រនៅថ្ងៃព្រហស្បតិ៍នេះ ដោយទឹកសំណល់នេះផងដែរ វាមានអាយុកាលជាងមួយទសវត្សរ៍មកហើយ។ យ៉ាងណាក៏ដោយ ជប៉ុនបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីប្រទេសចិន។

adm

Leave a Reply

Your email address will not be published. Required fields are marked *