ព័ត៌មាន ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងព្រមានថា សមយុទ្ធយោធារបស់អាមេរិកអាចបង្កឱ្យមានសង្គ្រាមនុយក្លេអ៊ែរ

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើងនៅថ្ងៃទី២២ ខែសីហានេះ បានព្រមានថា ការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងអាចនឹងបង្កឱ្យមានសង្គ្រាមនុយក្លេអ៊ែរ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង បានចេញផ្សាយថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលមានឈ្មោះថា Ulchi Freedom Shield និងថា សមយុទ្ធនេះ មានចរិកលក្ខណៈបង្កហេតុ។

សមយុទ្ធយោធាដ៏ធំរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បានចាប់ផ្តើមឡើងនៅថ្ងៃទី២១ ខែសីហានេះ ក្នុងគោលបំណងបង្កើនការឆ្លើយតបរួមគ្នា ចំពោះការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ ប៉ុន្តែកូរ៉េខាងជើងបានចោទប្រកាន់ការធ្វើសមយុទ្ធនេះជាយូរមកហើយថា ជាការហាត់សមសម្រាប់ធ្វើសង្គ្រាម។

គួរបញ្ជាក់ផងដែរថា នៅមុនពេលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា នៅថ្ងៃចន្ទសប្តាហ៍នេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះទស្សនកិច្ចអង្គភាពកងទ័ពជើងទឹក ហើយបានត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រមួយគ្រាប់។

adm

Leave a Reply

Your email address will not be published. Required fields are marked *