ព័ត៌មាន

អំណោយដ៏ថ្លៃថ្លារបស់​​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ និងលោកជំទាវ​ ត្រូវបានចែកជូនដល់កងកម្លាំងជួរមុខ​ ទិសទី២​ យោធភូមិភាគទី​៥​

នាព្រឹកថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ឧត្តមសេនីយ៍ទោ​ សេង​ ធារិន​ មេបញ្ជាការរង​ នាយសេនាធិការ​ យោធភូមិភាគទី​៥​ អញ្ជើញ​ចុះសំណេះសំណាលសួរសុខទុក្ខ​ និងនាំយកគ្រឿងឧបភោគ​ បរិភោគ​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់​​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កងទ័ពជេីងគោក​ និងលោកជំទាវ​ ជូនដល់កងកម្លាំង​ ដែលកំពុងបំពេញភារកិច្ច​ទប់ស្កាត់​ពលករ​ឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ ក្នុងភូមិសាស្រ្ត​ទិសទី២​ យោយោធភូមិភាគទី៥។

ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបាន ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានផ្តល់កិត្តិយស អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ចែកជូនកងកម្លាំងប្រដាប់អាវុធ គ្រប់ស្ថាប័នក្នុងទិសទី២ យោធភូមិភាគទី៥ ដែលកំពុងបំពេញភារកិច្ចទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលក្នុងប្រទេស នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃអស់រយ:ពេល១១ខែកន្លងមក។

ជំនួសមុខអង្គពិធី និងក្នុងនាមលោកផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនៅពេលនេះ ជាពិសេស ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយដ៏ច្រើនសន្ធឹកសន្ធាប់ ជូនកងកម្លាំង។

នេះសបញ្ជាក់ថា ឯកឧត្តម បានយកចិត្តទុកដាក់ជាប់ជានិច្ច នូវសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងបេសកកម្មបំពេញភារកិច្ចទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនោះដែរ លោកមេបញ្ជាការក៏បានរាយការណ៍ជូនអធិបតីអំពីលទ្ធផលរយ:ពេល១១ខែកន្លងមក ដែលកងកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ សហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលលទ្ធផលទប់ស្កាត់ពលករលួចឆ្លងដែនពីប្រទេសថៃ និងឆ្លងដែនពីប្រទេសកម្ពុជាទៅប្រទេសថៃបានចំនួន១៦.៤៦០ នាក់ ក្នុងនោះ ស្រីចំនួន៦.៤៦០ នាក់ និងកុមារចំនួន១.៨៣៣ នាក់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *