ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

លោក Felix មានសេចក្ដីរីករាយចំពោះកីឡាករជំនាន់ថ្មីកម្ពុជា មុនការប្រកួត AFF U23 Championship 2023 ស្អែកនេះ

លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា មានសេចក្ដីរីករាយចំពោះកូនក្រុមខ្លួន ដោយលោកបានចាត់ទុកជាកីឡាករជំនាន់ថ្មី សម្រាប់ការចូលរួមប្រកួតជម្រើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ AFF U23 Championship 2023 នៅប្រទេសថៃ ចាប់ពីថ្ងៃទី១៧-២៦ ខែសីហាខាងមុខ ។

នេះបើតាមការលើកឡើងក្នុងសន្នីសីទសារព័ត៌មាន មុនការប្រកួត នៅថ្ងៃទី១៦ ខែសីហានេះ បន្ទាប់ពីក្រុមគោព្រៃជំទង់កម្ពុជា បានធ្វើដំណើរទៅដល់ខេត្តរយ៉ង ប្រទេសថៃ កាលពីម្សិលមិញ ។ ជាមួយគ្នា លោកក៏បានអរគុណដល់ម្ចាស់ផ្ទះ ដែលបានរៀបចំទទួលក្រុមជម្រើសជាតិ U23 កម្ពុជាបានល្អ ទាំងម្ហូបអាហរ និងកន្លែងស្នាក់នៅផងដែរ ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បន្ដថា «ពួកយើងរីករាយ ដែលបានមកទីនេះ, ការត្រៀមខ្លួនគឺល្អ សម្រាប់កីឡាករកម្ពុជា ជំនាន់ថ្មីរបស់យើង ហើយយើងរំភើបក្នុងការប្រកួតម្ដងទៀត ជាមួយក្រុមកំពូលក្នុងតំបន់» ។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *