ព័ត៌មានអន្តរជាតិ

កម្មវិធី Threads បាត់ Followers នៅលើប្រព័ន្ធដំណើរការ Android ខ្ទង់ ៧៥ភាគរយ

កម្មវិធី Instagram Threads ជាកម្មវិធីដាច់ដោយឡែកមួយរបស់ Meta ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្ហោះរូបថត និងវីដេអូ ឥលូវនេះកំពុងធ្លាក់ Followers ជាគំហុកនៅលើប្រព័ន្ធដំណើរកា Android។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ABPLIVE នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ចេញផ្សាយចុងក្រោយពីក្រុមហ៊ុនវិភាគ Similarweb បានឱ្យដឹងថា កម្មវិធី Threads បានបាត់ចំនួន Followers ជាង ៧៥ភាគរយនៅលើប្រព័ន្ធប្រព័ន្ធដំណើរការ Android ក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ។ Threads ត្រូវបានដាក់ដំណើរការជាលើកដំបូងនៅថ្ងៃទី០៥ ខែកក្កដា ត្រឹមតែរយៈពេលពីថ្ងៃបន្ទាប់ពីថ្ងៃប្រកាសបង្ហាញ កម្មវិធីនេះបានកើនឡើងចំនួន Followers និងជាអ្នកប្រើប្រាស់ប្រចាំថ្ងៃ (DAUs) រហូតដល់ ៤៩.៣លាន Followers ឯណោះនៅទូទាំងពិភពលោក ដែលជាចំនួនកើនឡើងដ៏ខ្ពស់បំផុត បើធៀបទៅនឹងកម្មវិធីផ្សព្វផ្សាយសង្គមផ្សេងៗ។

adm

Leave a Reply

Your email address will not be published. Required fields are marked *