ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

គ្រំចំពុះទាបានទទួលការពេញនិយម និងគាំទ្រទីផ្សារក្នុងស្រុកកើនឡើងប្រមាណ ២៥ភាគរយ

នាពេលបច្ចុប្បន្ននេះទីផ្សារគ្រំចំពុះទា ឬ អ្នកស្រុកហៅថា ខ្យងចំពុះទា កំពុងបានទទួលការពេញនិយមពីសំណាក់ពលរដ្ឋកម្ពុជាកាន់តែច្រើនឡើង ហើយទីផ្សារការលក់ក៏ពង្រីកកាន់តែច្រើនឡើងទាំងក្នុងសហគមន៍ក៏ដូចជារាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀត ។

លោក វង្ស តារា អនុប្រធានតំបន់ការពារធម្មជាតិ ពាមក្រសោបខេត្តកោះកុង បានប្រាប់ឱ្យដឹងថា៖ នៅសហគមន៍របស់លោក អាចផលិតគ្រំចំពុះទា សម្រាប់ផ្គត់ផ្គង់លើទីផ្សារ បានប្រមាណ ២.៥០០ ដល់ជាង ៣.០០០ តោន ក្នុង១រដូវហើយជាទូទៅសហគមន៍ អាចប្រមូលផលគ្រំចំពុះទាពីខែវិច្ឆិកា ដល់ខែមីនា ជារៀងរាល់ឆ្នាំ។

លោក វង្ស តារា ប្រាប់ថា ៖ ”មកដល់ដើមខែសីហា ឆ្នាំ២០២៣នេះ ការលក់ខ្យងចំពុះទាបានប្រមាណ៧០ភាគរយហើយ ការប្រមូលផលនេះដែរគឺចុងដៃ ។ ការចិញ្ចឹមខ្យងចំពុះទានេះជួយបង្កើនជីវភាព បង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍។ ចំណែកការគាំទ្ររបស់អតិថិជនក្នុងស្រុកបានកើនឡើងប្រមាណ ២៥ភាគរយ ដែលកាលពីមុនការលក់ក្នុងស្រុកបានតែប្រមាណ១០-១៥ភាគរយប៉ុណ្ណោះ។ការលក់ខ្យងចំពុះទា ក្នុងស្រុកច្រើនតែតាមផ្សារទំនើបតូចធំ ភោជនីយដ្ឋានជាដើម”។

adm

Leave a Reply

Your email address will not be published. Required fields are marked *