ព័ត៌មានអន្តរជាតិ

មេដឹកនាំប្រេស៊ីលបានអះអាងថា នឹងព្យាយាមបញ្ចុះបញ្ចូលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ឱ្យផ្តោតលើការវិនិយោគ ប្រសើរជាងការធ្វើសង្គ្រាម។

ប្រធានាធិបតីប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុង Rio de Janeiro កាលពីថ្ងៃសុក្រសប្តាហ៍មុនថា យើងនឹងប្រាប់លោក បៃដិន ថា សហរដ្ឋអាមេរិកបានគិតតែពីសង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំ ហើយមិនបានគិតអំពីការវិនិយោគនៅប្រេស៊ីលទេ។

ការចំណាយថវិកាតិចតួចលើការវិនិយោគនៅក្នុងប្រទេសយើង នោះជាអ្វីដែលនាំមកនូវសន្តិភាពដល់ប្រទេសយើង។ លោក លូឡា និងលោក បៃដិន ត្រូវបានគេរំពឹងថា នឹងជួបគ្នានាខែកញ្ញាខាងមុខ នៅខាងក្រៅអង្គប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។ លោក លូឡា បានរក្សាអព្យាក្រឹតភាពលើជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដោយអំពាវនាវម្តងហើយម្តងទៀតឱ្យមានការចរចាសន្តិភាពដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ហើយថា ពិភពលោកកំពុងចាប់ផ្តើមនឿយហត់នឹងជម្លោះនៅអ៊ុយក្រែន។ ប្រភព៖ RT

adm

Leave a Reply

Your email address will not be published. Required fields are marked *