ព័ត៌មាន ព័ត៌មានអន្តរជាតិ

​ យន្តហោះក្រុមហ៊ុនអាកាសចរណ៍​ ណ៍ Tibet Airlinesឆាបឆេះបង្កជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅបណ្តាលឱ្យអ្នកដំណើររាប់សិបនាក់រងរបួស

ប្រទេសចិន៖យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines បានធ្លាក់ចេញពីផ្លូវ ក្នុងពេលត្រៀមហោះហើរ បណ្តាលឲ្យឆាបឆេះ ហើយអ្នកដំណើរជាច្រើនបានរងរបួសស្រាល ។

ហេតុការណ៍ខាងលើកើតឡើងនៅអាកាសយានដ្ឋានអន្តរជាតិ Chongqing ខេត្ត Jiangbei នាព្រឹកថ្ងៃទី១២ខែឧសភា។

ប្រភពព័ត៌មានពីក្រុមហ៊ុនអាកាសចរណ៍បានឱ្យដឹងថា មានអ្នកដំណើរ២៥នាក់រងរបួស ។ ក្នុងពេលគ្រោះថ្នាក់កើតឡើង នៅលើយន្តហោះមានមនុស្ស១១៣នាក់ និងអាកាសយានិក៩នាក់ ។

ក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines បានប្រកាសថាអ្នកដំណើរគ្រាន់តែរបួសស្រាលប៉ុណ្ណោះ ហើយបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ។ អ្នកដំណើរនិងក្រុមអាកាសយានិកទាំងអស់បានជម្លៀសចេញដោយសុវត្ថិភាព។ អាកាសយានិកបានរកឃើញមានករណីមិនស្រួលក៏ផ្អាកការហោះហើរ ធ្វើឱ្យយន្តហោះត្រូវ រត់ជ្រុលហួសផ្លូវហោះហើរបណ្តាលឲ្យឆាបឆេះតែម្តង។

រូបភាពដែលបានបង្ហោះលើបណ្តាញសង្គមនានាបានបង្ហាញឱ្យឃើញថា អណ្តាតភ្លើងឆាបឆេះនៅផ្នែកខាងមុខនៃយន្តហោះ៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *