ព័ត៌មានអន្តរជាតិ

មនុស្ស៥៥នាក់ស្លាប់ ដោយសារទឹកជំនន់នៅបង់ក្លាដែសក្នុងខែសីហានេះ

ខ្យល់មូសុងរដូវក្តៅបានពាំនាំទឹកភ្លៀងប្រចាំឆ្នាំប្រហែល ៨០ភាគរយមកកាន់តំបន់អាស៊ីខាងត្បូង ក៏ដូចជាការស្លាប់ និងការបំផ្លិចបំផ្លាញដោយសារទឹកជំនន់ និងការរអិលបាក់ដី។

ក្រុមមន្រ្តីបាននិយាយនៅថ្ងៃទី១៣ ខែសីហានេះថា យ៉ាងហោចណាស់មនុស្ស៥៥នាក់បានស្លាប់ និងច្រើនជាង១លាននាក់ផ្សេងទៀតរងផលប៉ះពាល់ ដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងពេលពីរសប្តាហ៍ បានបង្កជាគ្រោះទឹកជំនន់ និងការរអិលបាក់ដីនៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស។

ប្រធាននាយកដ្ឋានឧតុនិយមបង់ក្លាដែស លោក អាហ្ស៊ីហ៊្សូ រ៉ាម៉ាន់ បានប្រាប់កាសែត AFP ថា មានភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ និងថា បរិមាណទឹកភ្លៀងចំនួន ៣១២មីលីម៉ែត្រ ត្រូវបានកត់ត្រានៅក្នុងថ្ងៃទី៧ ខែសីហា។ ក្រុមមន្ត្រីបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងបានវាយលុកតំបន់រហូតដល់ថ្ងៃទី១១ ខែសីហា បង្កជាទឹកជំនន់ភ្លាមៗ ដែលបណ្តាលឱ្យទឹកទន្លេជនជោរបាក់ច្រាំងទន្លេ និងជន់លិចភូមិរាប់រយកន្លែង។ ប្រភព៖ AFP

adm

Leave a Reply

Your email address will not be published. Required fields are marked *