ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរខេត្តកែបត្រៀមកម្លាំងអន្តរាគមន៍ និងទីទួលសុវត្ថិភាពជាច្រើនកន្លែង ខណៈពលរដ្ឋជាង៩ពាន់គ្រួសារប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

អាជ្ញាធរខេត្តកែបត្រៀមកម្លាំងអន្តរាគមន៍ និងទីទួលសុវត្ថិភាពជាច្រើនកន្លែង ខណៈពលរដ្ឋជាង៩ពាន់គ្រួសារប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ខេត្តកែប៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ ដែលអមដំណើរដោយឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប រួមជាមួយមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ បានចុះពិនិត្យជំនន់ទឹកភ្លៀង ដែលបង្កការប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងក្រុងកែប និងស្រុកដំណាក់ចង្អើរ។
ឯកឧត្តម សោម ពិសិដ្ឋ ថ្លែងថា បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម ព្យាករណ៍ពីការទទួលរងឥទ្ធិពលដែលបង្កជាគ្រោះធម្មជាតិ ខេត្តកែប ចាប់ផ្តើមទទួលរងទឹកភ្លៀងពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី២៨ មានភ្លៀងបានបន្តធ្លាក់៣ថ្ងៃជាបន្តបន្ទាប់រហូតបង្កជាជំនន់ទឹកភ្លៀងនៅប៉ះពាល់ផ្ទះសម្បែង សត្វពាហនៈ និងហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវជាតិ ផ្លូវលំ និងសាលារៀនមួយចំនួន។
ឯកឧត្តម សោម ពិសិដ្ឋ បញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តកែបពុំទាន់មានប្រជាពលរដ្ឋណាម្នាក់បានប៉ះពាល់អាយុជីវិត ឬជម្លៀសទីទួលសុវត្ថិភាពនៅឡើយទេ ដោយសារជំនន់ទឹកភ្លៀងមិនទាន់ប៉ះពាល់ធ្ងន់ធ្ងរនោះទេ។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *